ខេត្តកំពង់ស្ពឺ៖  មានគ្រោះថ្នាក់ចរាចរណ៍មួយករណីនៅផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ៤១-៤២ រវាងរថយន្ត៥គ្រឿងលើទីតាំងតែមួយ  ស្ថិតនៅភូមិចំបក់ ឃុំវល្លិ៍ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពីម៉ោង១០កន្លះយប់ថ្ងៃទី០៥ មករា ២០២២។

សមត្ថកិច្ច បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងរវាងរថយន្តទួរីសដឹកលឈើ ,រថយន្តម៉ាកហាយឡែនដឺរ ,  រថយន្តកុងតឺន័ , រថយន្តហ្វត និងរថយន្តឡិចស៊ីស ។ ករណីនេះសមត្ថកិច្ចជំនាញនឹងចាត់ចែងដោះស្រាយបន្តតាមនិតិវិធីច្បាប់ ៕