បាញ់អបអរថ្ងៃឆ្លងឆ្នាំ ! ឆ្លងឆ្នាំថ្មីរួច ជីវិតមន្ត្រីនគរបាលម្នាក់
ត្រូវផ្លាស់ប្តូរពីដេកផ្ទះទៅដេកគុក
ខេត្តកណ្តាល ៖ នៅទីបំផុត លោកស្រី ពេជ្រ ម៉ារ៉ែន ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេច ចេញដីកាឃុំខ្លួននគរបាលម្នាក់ និងបក្ខពួក ដាក់ពន្ធនាគារបណ្ដោះអាសន្ន កាលពីល្ងាចថ្ងៃទី០២ ខែមករា ឆ្នាំ ២០២២ ពីបទ “កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត” តាមមាត្រា ៤៩០ នៃក្រមព្រហ្មទណ្ឌ និងមាត្រា២០ នៃច្បាប់ស្តីពី ការគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវ។
ជនត្រូវចោទទី១-ឈ្មោះផាន់ ហ៊ុយហាក់ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរនគរបាល ទីលំនៅផ្ទះលេខ៨២ ភូមិដំណាក់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងទី២-ឈ្មោះម៉ៅ ជីវិន ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរ អាជីវករ មានទីលំនៅផ្ទះលេខ ២៩ ភូមិ ៦ សង្កាត់ទឹកល្អក់ ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២១ វេលាម៉ោង២២ និង៥០នាទីយប់ នៅចំណុចមុខស្ថានីយប្រេងរបស់ឈ្មោះម៉ាន់ ពិសី ភូមិផ្លូវត្រី ឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល។ ជនសង្ស័យទាំងពីរនាក់ ជិះរថយន្តមួយគ្រឿងម៉ាកLexus បើកបរ ដោយឈ្មោះផាន់ ហ៊ុយហាក់ ។ លុះពេលមកដល់ចំណុចកើតហេតុ ស្រាប់តែជនសង្ស័យបាញ់កាំភ្លើងចំនួនពីរគ្រាប់ឡើងលើ ដើម្បីអបអរបុណ្យឆ្លងឆ្នាំសកល។ តែដឹងអី ត្រូវម្ចាស់ការ៉ាស់សាំង ឃើញហេតុការណ៍ ក៏បានទូរស័ព្ទរាយការណ៍មកសមត្ថកិច្ចជួយអន្តរាគមន៍។https://blogger.googleusercontent.com/img/a/AVvXsEi3YOLI4WDXYO3ZGhpVGifbuJTcfNcNHjNorpqs456U3sIkCu8oCbQ5wDjJFycaqqeD_9BZ8Ejwlp9Q51UAWddvk_Y12L1XIF4wqRFi5LUCwVOVV5WIHmMWHICaY3eRozUYg4vjFfClN5mdsZtgyKbgh2pyai-flcrSX-dbge7RhQfAEk2aSWR9UtrU=s800ក្រោយពីមានសេចក្តីរាយការណ៍បែបនេះ កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកល្វាឯម បានដាក់កម្លាំងគ្រប់បណ្ដាប៉ុស្តិ៍ តាមដងផ្លូវ ដើម្បីឃាត់រថយន្តមួយគ្រឿងរបស់ជនសង្ស័យនេះ។ ពេលរថយន្តជនសង្ស័យ មកដល់ចំណុចជិតស្ពានព្រែកដូនកឹមបានឃើញ រថយន្តស៊ីរ៉ែន របស់សមត្ថកិច្ច ក៏បត់រថយន្តត្រឡប់ក្រោយវិញបើកគេច សមត្ថកិច្ចក៏បានបើក រថយន្ដដេញតាម រហូតមកដល់ចំណុចផ្លូវបេតុងក្នុងភូមិពាមតាឯកដល់ ផ្លូវទាល់ ទើបចាប់ជនសង្ស័យបាន នាំមកសាកសួរ។
នៅចំពោះមុខសម្ថកិច្ចជនសង្ស័យឈ្មោះ ម៉ៅ ជីវិន បានសារភាពថា រូបគេពិត ជាបានបាញ់អាវុធខ្លីចំនួន០២គ្រាប់ឡើងទៅលើចេញពីក្នុងឡានកំពុងបើកនៅចំណុចមុខស្ថានីយ៍ប្រេងមែន ហើយអាវុធខ្លីនេះជាអាវុធរបស់ខ្លួនគេផ្ទាល់ ដែលបានទិញពីមនុស្សម្នាក់មិនស្គាល់ឈ្មោះ ។ ជាមួយគ្នានោះដែរ សមត្ថកិច្ចបានពិនិត្យជាតិអាល់កុលទៅលើជនសង្ស័យឈ្មោះ ផាន់ ហ៊ុយហាក់ ដែលជាអ្នកបើករថយន្ត ឃើញថា មានជាតិអាកុលចំនួន 0.092Mg/L៕https://blogger.googleusercontent.com/img/a/AVvXsEjvY5Cap1j7pVj30K6ScwlpTMRBeX9ZY5Ff5_mnUThYrMAkXj04kYJRknyQCFzU2749tc15whL7qnr9nR00D5EO5ZWaezf0MDnuKi7Q4-qPOSkdFZIsgesCYO7NmneT-5iv-9nAbrWgpGliWmYt_hTBAevWWcTTJwHYkHoDWg_K4buIzKzjPZpsTz7M=s800