រាជធានីភ្នំពេញ៖​ សម្តេចតេជោ ហ៊ុន សែន​ នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានមានប្រសាសន៌ថា៖ “គ្រប់ខេត្តណា ដែលបានជំពាក់លុយក្រុមហ៊ុន លី ឈួង ត្រូវទូទាត់សងវិញក្នុងរយៈពេល ២០ឆ្នាំ ដោយប្រើថវិការបស់រដ្ឋបាលខេត្តផ្ទាល់ ហើយរាល់គម្រោងទាំងឡាយណា ដែលពាក់ព័ន្ធនឹងក្រុមហ៊ុននេះ ហើយពុំទាន់អនុវត្តគម្រោងនៅឡើយ ត្រូវលុបចេញវិញភ្លាម។

សម្ដេច បានថ្លែងបែបនេះក្នុងឱកាសចូលរួម ក្នុងពិធីបើកការដ្ឋានគម្រោងសាងសង់ លើកកម្រិតគុណភាព ផ្លូវជាតិលេខ៤៨ ប្រវែង១៤៨គីឡូម៉ែត្រ ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលកូរ៉េខាងត្បូង។

សម្ដេច​ ហ៊ុន​ សែនបានសង្កត់ធ្ងន់ថា៖ «នេះជាអំពើពុករលួយមួយ ដោយការឃុបឃិតគ្នាធ្វើមុន ហើយសុំលុយរាជរដ្ឋាភិបាលទូទាត់តាមក្រោយ ដែលជាបន្ទុកចំណាយ និងបំណុលដ៏ធំរបស់រាជរដ្ឋាភិបាល» ៕