រាជធានីភ្នំពេញ៖ កាលពីពេលថ្មីៗនេះមាន​វី​ដេ​អូ​ខ្លី​មួយ បង្ហាញ​អំពី​សកម្មភាពរបស់បងប្អូន​ជា​ម្ចាស់​រថយន្ត​មួយ​ចំនួន​ដែល​បាន​បើកបរ​រុល​ប្រជ្រៀត​គ្នា គ្មាន​ស្គាល់​គន្លង ហើយ​បង្ក​ការ​កកស្ទះ​នៅ​កំណាត់​ផ្លូវជាតិ​លេខ​៤ ។

វី​ដេ​អូ​ខ្លី​ដែល​មាន​រយៈពេល​ប្រមាណ​ជិត​៣​នាទី​នេះ ត្រូវ​បាន​អ្នកលេង​បណ្តាញ​សង្គម​ចែកចាយ​យ៉ាង​ផុសផុល កាលពី​ថ្ងៃ​ទី​១ ខែមករា ឆ្នាំ​២០២២ ម្សិលមិញ​នេះ និង​មាន​បងប្អូន​មួយ​ចំនួន​បាន​បញ្ចេញមតិ​រិះគន់​យ៉ាង​ចាស់ដៃ​តែ​ម្តង ព្រោះតែ​ទិដ្ឋភាព​ក្នុង​វី​ដេ​អូ​ខ្លះ​នោះ បាន​បង្ហាញ​យ៉ាង​ច្បាស់​អំពី​ការ​កកស្ទះ​ពេញ​មួយ​ទំហឹង ហើយ​រុលទៅមុខ​មិន​រួច ដែល​កត្តា​នេះ​បង្ក​ឱ្យ​ឡើង​ដោយ​ម្ចាស់​រថយន្ត​មួយ​ចំនួន ដែល​បញ្ជា​ចង្កូតរថយន្ត​លើ​ដងផ្លូវ​ជាតិ​លេខ​៤ ក្នុង​ទិស​ដៅ​ចូល​ក្រុងភ្នំពេញ ដោយ​បាន​បើកបរ​មិន​គោរព​ច្បាប់​ចរាចរណ៍​បន្តិច​សោះ គឺ​បំពាន​គន្លង​អ្នក​មក​ពី​ទិស​ដៅ​ផ្ទុយ​គ្នា ដោយ​រថយន្ត​ឡើង​ដល់​៦​ជួរ បិទផ្លូវ​អ្នកបើកបរ​ក្នុង​ទិស​ដៅ​ផ្ទុយ (​ទិស​​ដៅ​ចូល​ទៅ​ខេត្ត​ព្រះ​សីហ​នុ​) ទាំងស្រុង​តែ​ម្តង​។

យ៉ាងណាមិញនៅយប់ថ្ងៃទី០២ ខែមករា ឆ្នាំ២០២២នេះ តាមរយៈផេក «អ្នក​ប្រមា​ញ់ចរាចរ​ណ៍» បានចែករំលែកបន្តអំពីខ្លឹមសាររបស់ ឯកឧត្តម ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ ពីគ្រុបតេ​​លេ​​ក្រា​ម ដោយមានខ្លឹមសារទាំងស្រុងថា៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​«សំណូមពរដល់សមត្ថកិច្ចប៉ូលិសតាមបណ្តាខេត្ត ដែលមានស្ថានភាពបើកបរបំពានមកលើគំនូសអាទិភាពរបស់គេបែបនេះ មេត្តាបញ្ចេញកណ្តាប់ដៃចុះទៅថតស្លាកលេខរថយន្ត ដែលបានបំពានអស់នោះហើយសរសេរបង្កាន់ដៃផាកពិន័យជាទម្ងន់ដល់ម្ចាស់យានយន្តទាំងនោះផង។ បើមិនធ្វើការព្រមានដោយផាកពិន័យបែបនេះទេ នោះគឺបញ្ហាដដែលៗវានឹងនៅតែកើតឡើងលើទ្រូងផ្លូវរបស់ប្រទេសយើងជាក់ជាមិនខាន ខណៈ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​វិធានខាងលើនេះ គឺជាសំណូមពររបស់មហាជនភាគច្រើនដែលគាត់និយមបើកបរគោរពច្បាប់» ៕

សូមប្រិយមិត្តអញ្ជើញទស្សនាវីដេអូ ដូចខាងក្រោម៖