វៀតណាម៖ បុគ្គលិកហាងលក់ទូរស័ព្ទមួយកន្លែងបានយកគល់ឈើមកដុតនៅក្នុងហាង ក្នុងគោលបំណងដុតឲ្យមានកម្ដៅព្រោះតែសីតុណ្ហភាពបានធ្លាក់ចុះរហូតដល់១៧អង្សារសេ ដោយជាហេតុសំណាងអាក្រក់ភ្លេចខ្លួនគល់ឈើបានឆាបឆេះភ្លើងយ៉ាងសន្ធោសន្ធៅបណ្ដាលឲ្យឆេះហាងមួយទាំងមូល ដោយភ្លាម​ៗ​នោះ​ប្រជាពលរដ្ឋ​នៅក្បែរនោះក៏បាន​ស្រែក​ឆោឡោ​​រត់​ចេញ​មក​ប្រាប់​សមត្ថកិច្ចឲ្យមកជួយធ្វើអន្តរាគមន៌។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន kenh14​ ។

អគ្គិភ័យនេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​១​រសៀល​ ថ្ងៃ​ទី​២៨ ខែធ្នូ ឆ្នាំ២០២១ នៅ​ហាង​លក់​ទូរស័ព្ទ​មួយ​កន្លែង​​ជាប់​ផ្លូវជាតិ​លេខ​១A ក្នុង​ភូមិ TT Lime ស្រុក Lang Giang ខេត្ត Bac Giang ប្រទេសវៀតណាម។

ក្រោយទទួលបានដំណឹងឆាបឆេះភ្លាម សមត្ថកិច្ចបានបញ្ជូនរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង និងកម្លាំងទាហានទៅកន្លែងកើតហេតុដើម្បីជួយពន្លត់ភ្លើង។

លោក Bui The Vinh ប្រធានគណៈកម្មាធិការប្រជាជនក្រុង Voi បាននិយាយថា អគ្គិភ័យនេះមិនបណ្តាលឲ្យមនុស្សណាម្នាក់បាត់បង់អាយុជីវិតនោះទេ ប៉ុន្តែទ្រព្យសម្បត្តិនៅក្នុងហាង រួមទាំងផ្ទះត្រូវបានភ្លើងលេបត្របាក់ទាំងស្រុង ៕

https://blogger.googleusercontent.com/img/a/AVvXsEh-xz1NPE0mqQMUcEV9SKS9oeLzUC-6UTHX-hxPmZNpB-tMeaRXhQMBT7oTpw4MvNM03KSoUHrTyDsdvt7xfl5xuLCVc_lX-wjAih0_tQbn5QPBZPTy5K3rI-jlp_GpA3O3U0_4yWwCZsbOARzKv4OotF82cDBqzXI-jdLCFr_uclAbskQHPbLhePyg=s707https://blogger.googleusercontent.com/img/a/AVvXsEjadAZuaAAeBog2yTzMH9ovTfkbjQC91Wckyy-C9IKOTtnXw8ZMrsBQpCqMIL8wH03X1iat1f6euikBF9mb-GUZdDrACXq89Hbzd3VdTloVl2-JIfqnJpN4G3sOnXrPwNV-sCdlHYE-sB465ncNq9ymOfs-JCQJQJ4WKTYtjUrSmBPcAbJOQ2vABXc3=s1102

https://blogger.googleusercontent.com/img/a/AVvXsEjlYkgruTM6gPfo2lFdCWR0ZL76dMsDPJL18ATqiEkWyezmOlixIdDJzmeOkeIrfiWIWomTaU4tv4qhqsf9aGdbyp5fcotxvb2SD9ySCE1-kv6DvVfeD1H6UGvUSWFHOhAt-BpRTnrfSgnOLhet4Dg_LFZiIVJ3VOHT9SzCnz5oSAV4ib_oVKJ8-tU7=s829