ប្រទេសអេហ្ស៊ីប៖ រូបចម្លាក់របស់ស្តេចផារ៉ោន អាមេនហូតេបទី១ (Amenhotep I) ស្តេចនៃរាជវង្សទី ១៨ នៃអាណាចក្រអេហ្ស៊ីបបុរាណដែលជាសាកសពម៉ាំមីអាយុ៣,៥២៥ ឆ្នាំត្រូវបានពិនិត្យដោយ CT-scan ជាលើកដំបូង ហើយក៏ជាសាកសពម៉ាំមីចុងក្រោយបង្អស់ដែលស្ថិតនៅក្នុងមឈូសខាងក្នុងរូបចម្លាក់ និងមិនទាន់ត្រូវបានយកចេញពីក្រណាត់បញ្ចុះសពនៅឡើយទេ។

លោកបណ្ឌិត Zahar Saleem និងលោកបណ្ឌិត Zahi Hawass ដែលជាអ្នកបុរាណវិទូដ៏ល្បីទាំងពីររូបនេះមកពីសាកលវិទ្យាល័យ Cairo នៃប្រទេសអេហ្ស៊ីបបានឱ្យដឹងថា ការសិក្សាថ្មីៗអំពីម៉ាំមីរបស់ អាមេនហូតេបទី១ (Amenhotep I)  នេះពួកគេបានសម្រេចចិត្តប្រើ CT-scan  ដោយឆ្លុះពីខាងក្រៅនៃក្រណាត់់រុំម៉ាំមីតាមឌីជីថលផ្នែកខាងក្រៅ ដោយសារតែគាត់មិនចង់ឱ្យខូចខាតទម្រង់ដើម រួមទាំងរបាំងដែលលម្អិតឥតខ្ចោះត្រូវបានបំផ្លាញ។ នៅក្នុងការស្កែននេះផងដែរយើងអាចសិក្សាពីព្រះចៅផារ៉ោនដែលរក្សាទុកបានយ៉ាងល្អ និងដោយលម្អិតមិនធ្លាប់មានពីមុនមកលទ្ធផលបានបង្ហាញថា អាមេនហូតេបទី១ (Amenhotep I )បានស្លាប់ប្រហែលអាយុ ៣៥ ឆ្នាំលើសពីនេះគាត់មានកម្ពស់ប្រហែល ១៦៩​ សង់ទីម៉ែត្រ និងមានធ្មេញស្មើស្អាត រូបរាងដូចព្រះបិតាមានចង្កាតូចច្រមុះតូចចង្អៀតសក់រួញ ក្នុងនោះក៏មិនបានរកឃើញថាមានរបួសឬខូចទ្រង់ទ្រាយដោយសារជំងឺណាមួយនោះដែរ ដើម្បីបញ្ជាក់ពីមូលហេតុនៃការស្លាប់របស់គាត់ លុះត្រាតែការធ្វើកោសល្យវិច័យច្រើនដងបន្ថែមទៀត សម្ដេចទ្រង់ពាក់គ្រឿងអលង្ការនិងគ្រឿងអលង្ការដ៏ប្រណិតចំនួន ៣០ រួមទាំងខ្សែក្រវាត់មាសដែល មានអង្កាំមាសផងដែរ។

យ៉ាងណាមិញលោកវេជ្ជបណ្ឌិត Saleem បាននិយាយបន្ថែមទៀតថាសាកសពរបស់ អាមេនហូតេបទី១ (Amenhotep I) គឺជាសាកសពម៉ាំមីពីសម័យនគរថ្មី ដែលត្រូវបានគេស្គាល់ថាបានរក្សាទុកក្នុងស្ថានភាពល្អឥតខ្ចោះបំផុត  វាដូចជាកន្សោមពេលវេលាដែលប្រាប់យើងពីរូបរាង សុខភាព ជំងឺ និងមូលហេតុនៃការស្លាប់របស់មនុស្សនាសម័យនោះ  រួមទាំងបច្ចេកទេសនៃការទុកដាក់សាកសព របៀបនៃការកប់សាកសពនិងពិធីបុណ្យសពផ្សេងៗកាលពីរាប់ពាន់ឆ្នាំមុន៕ ប្រភព៖ Khaosod