រាជធានីភ្នំពេញ ៖ មនុស្សយើងទាំងអស់គ្នាសុទ្ធតែឆ្លងកាត់គ្រាលំបាកក្នុងជីវិត។ គ្រាលំបាក​អាច​ជួយ​យើង​បង្កើត​កម្លាំង​ដើម្បី​ធ្វើ​ឱ្យ​យើងអាច​ឆ្លង​កាត់​អ្វី​មួយ​បានបោយភាពរឹងមាំ។ ឆ្លងកាត់ការលំបាកគឺមានប្រយោជន៍ ព្រោះវា​ធ្វើ​ឱ្យ​អ្នក​កាន់តែ​ស្វិតស្វាញ ខ្លាំង​ជាង​មុន និង​កាន់តែ​ជោគជ័យ។

ពេលវេលា​លំបាកសម្រាប់មនុស្សគឺ​មិន​ចេះ​ចប់​ទេ វានៅតែបន្តរហូតដល់ជីវិតចុងក្រោយរបស់យើង ខណៈបើយើងនៅតែមានជីវិតយើងនៅតែអាចដោះស្រាយវាបានដោយ។ ពេលវេលាលំបាកនឹងជួយយើងឱ្យកាន់តែរឹងមាំ ព្រោះយើងបានដឹងហើយថាជីវិតគឺលំបាក។ យើង​នឹង​មាន​ទស្សនៈ​វិជ្ជមាន​លើ​ជីវិត ហើយវាជួយបន្ធូរសម្ពាធតានតឹងខាងផ្នែមផ្លូវចិត្តរបស់យើងផងដែរ។

ជីវិតមានការឡើងចុះព្រោះថា គ្រាលំបាកអាចជួយយើងឱ្យគិតឡើងវិញនូវទស្សនៈរបស់ខ្លួនទៅកាន់អ្នកដទៃ។ វាអាចជួយយើងឲ្យចេះដាក់ខ្លួន ចេះសម្របខ្លួនឡើងវិញ និងបង្រៀនយើងឲ្យដឹងពីរបៀបដែលយើងគួររស់នៅក្នុងជីវិតរបស់ខ្លួន៕