រាជធានីភ្នំពេញ៖ ភ្លាមៗ​ក្រោយ​តារាចម្រៀង​ ​និង​សម្ដែង​បែប​កំប្លែង​លោក អៀង ចេនឡា បានប្រកាស​បញ្ចប់រឿង​ទោមនស្ស​អំពី​កង្វះ​ចន្លោះ​ការឧបត្ថម្ភ​ខ្លួន​រួមរឹត​ដោយ​ជំងឺ ក្រោម​ការដឹកនាំ​សមាគម​សិល្បករ​ខ្មែរ​របស់​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា ស្រាប់តែ​លោក​បាន​លើកយក​សំណេរ​ម្ដាយ​អ្នកនាង​មក​ពណ៌នា​ថា ជាការ​​បន្ថែម​ភ្លើងសង្គ្រាម​ពាក្យសម្ដី​ក្នុង​បណ្ដាញ​សង្គម​។​

​ភ្ជាប់​នឹង​រូបភាព​ថត​ពី​អេក្រង់​ទូរស័ព្ទ​បង្ហាញ​សំណេរ​មតិ​អ្នកស្រី វ៉ាន់ ដា​នី ម្ដាយ​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា នាយ ចេនឡា តារា​ប្រុស​ត្រូវ​ជំងឺ​ប្រែ​រូបឆោម​សង្ហា​មកជា​ស្គមស្គាំង​រូបនេះ​បានសរសេរថា​៖ «​ម៉ាក់អ៊ំ ចាស់ទុំ បាន​សម្រួល​ឱ្យ​បញ្ចប់​ត្រឹម​ហ្នឹងហើយ ម៉ាក់អ៊ំ​ចង់​មក​បន្ថែម​ភ្លើង​ទៀត​មែន ឬ​ចង់ឱ្យ​មានរឿង​បន្តទៀត​។ ធម្មតា​កូនស្រី​របស់​ម៉ាក់អ៊ំ អ៊ំ​តែងតែ​កាន់ជើង​លើក​​ស្ទួយ​អ៊ីចឹង​ហើយ ទោះជា​ធ្មប់ ក៏​ថា​ជា​ទេពអប្សរ​ដែរ​»​។​

https://blogger.googleusercontent.com/img/a/AVvXsEgIhJ89qDNeM63CM_e3A8g-rz2WuZL0amPsN-jeIHsd23HxVBjLiMI35OvD91P8fq8d3cPOnHQ1iOLOED1J_C8WW4ccMlQvgv96WEa9RoCcB7wBez2x2iCHI7ItZ0CZCyQ18Od2j6YY1_Yp47-JWfURAXPn1T4vmE9no3iDKoKaXIwH8xwoUo39C7Ng=s960​លោក ចេនឡា បន្តថា​៖ «CH Moly [​គណនី​ហ្វេ​ស​ប៊ុ​ក​ម្ដាយ​អ្នកនាង ច​ន​ច័ន្ទ​] សុំ​សួរ​ម៉ាក់អ៊ំ តារា​ល្បីៗ​ដែល​កូន​ម៉ាក់អ៊ំ​ត្រាក់ៗ​ទៅសួរសុខទុក្ខ​កន្លងមក​ហ្នឹង​គេ​មាន​ផ្ដល់ដំណឹង​ឱ្យ​ខាង​សមាគម​អត់ ខ្ញុំ​ឈឺ ខ្ញុំ​ផូ​ស្ត រហូតដល់​គេ​ចុះផ្សាយ​ព័ត៌មាន​ពេញ​ហ្នឹង តែ​កូន​អ៊ំ​គ្មាន​ពេល​មើល​ទេ បើ​ពេល​ដើរ​ផឹកស៊ី ចូល​ខម​មិន​រូប​បក្ខពួក​ទើប​មាន អ៊ីចឹង​មែន​ចរិត​ជា​ប្រធាន​ដឹកនាំ​គេ​»​។​

​ឆ្លើយតប​នឹង​ការ​បង្ហោះ​របស់​នាយ ចេនឡា ខាងលើនេះ អ្នកនាង ច​ន ច័ន្ទ​​លក្ខិណា ដែល​លើក​ហេតុផល​ថា អ្នកនាង​មិនមាន​ពេល​លេង​ហ្វេ​ស​ប៊ុ​ក ២៤ ​ម៉ោង​ ដើម្បី​តាមដាន​គ្រប់ការ​បង្ហោះ​ថ្លាថ្លែង​សុខទុក្ខ​របស់​មនុស្ស​គ្រប់ៗ​គ្នា​នោះ បាន​សម្ដែង​ការហួសចិត្ត​ដែល​ម្ដាយ​អ្នកនាង​ត្រូវបាន​យកមក​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​។​

https://blogger.googleusercontent.com/img/a/AVvXsEhYGH_SEQ5OncwCe0Sq_KGzED3wzvIP-k2Oj86ow1yTwW0FjNMsEsZymfGCoqi_i-FNNBha6fFtR-dW2G8_asL2ofzrdiUYb3QPz3Zo_X2FzD2SsnQuWE2JhF6_YoYSXFs6cK45I6PtmmA6aEjwc7sAjGnoYOqYmdpVTYuWS3JR0KBQvp0w3VJybuAc=s711​ប្រធាន​សមាគម​សិល្បក​រ​ខ្មែរ​ដែល​កាន់តំណែង តាមរយៈ​ការបោះឆ្នោត​ជ្រើសរើស​ក្នុង​ខែកក្កដា ២០១៧ រូបនេះ​បាន​បរិយាយ​ថា​៖ «​ដល់​អ៊ីចឹង ខ្ញុំ​មានតែ​ហួសចិត្ត លែង​ស្គាល់​ចាស់ទុំ​អស់ហើយ ខ្ញុំ​មិន​តបត​អ្នក​ទេ​។ ខ្ញុំ​យក​ពេលធ្វើ​ការងារ​។ អ្នក​ធ្វើតាម​សប្បាយ​ចុះ​។ អ្នកដទៃ​ចូល​ខម​មិន​អ្នក​មិន​ថត​យកមក​បង្ហោះ​ទេ អ្នក​យកតែ​ខម​មិន​ម្តាយ​របស់ខ្ញុំ មានបំណង​អ្វី​សូម​គិត​តាម​ការគួរ​»​។​

​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា បាន​បន្តថា​៖ «​សុំទោស​អ្នក​​ម្តាយ ដោយសារ​តួនាទី​ធ្វើ​ឱ្យគេ​ដៀល​ម៉ាក់​»​។​

​គួររំឭកថា តារាចម្រៀង និង​សម្ដែង​លោក ចេនឡា បានធ្វើឱ្យ​មហាជន​ភ្ញាក់​​ផ្អើល​នឹង​ការប្រែប្រួល​រូបសម្បត្តិ​របស់លោក ដោយ​ខ្លះ​ប្រដូច​សម្រស់​មុន និង​ក្រោយ​ធ្លាក់ខ្លួន​ឈឺ បីដូច​ជាម​នុស្ស ២ នាក់​ផ្សេងគ្នា​។​