ពេលព្រឹកគឺជាពេលវេលាដ៏សំខាន់មួយ ដើម្បីវាយតម្លៃសុខភាពរបស់មនុស្ស ប្រសិនបើអ្នកណាម្នាក់ជារឿយៗមានរោគសញ្ញា 4 ខាងក្រោមនេះ បន្ទាប់ពីភ្ញាក់ពីគេងពួកគេគួរតែប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់នៃសុខភាពរបស់ពួកគេ ។How to Become a Morning Person if You Struggle to Get up Early - Eventbrite ដោយនៅក្នុងក្រុមមនុស្សវ័យកណ្តាល ពេលព្រឹកគឺជាពេលដែលប្រព័ន្ធសរសៃប្រសាទស៊ីមេទ្រី រំភើប សម្ពាធឈាមកើនឡើង ចង្វាក់បេះដូងលោតលឿន ដូច្នេះវាងាយនឹងដាច់សរសៃឈាមខួរក្បាល ព្រមទាំងកាត់បន្ថយអាយុសង្ឃឹមរស់។ មូលហេតុគឺដោយសារពួកគេ បានឈានចូលដល់វ័យចំណាស់ ការតស៊ូរបស់ពួកគេត្រូវបានកាត់បន្ថយ ដូច្នេះពួកគេងាយនឹងកើតជំងឺរ៉ាំរ៉ៃដូចជា ជំងឺបេះដូង សម្ពាធឈាម និងមហារីក…។

-ឈឺក្បាល វិលមុខ ពិបាកក្រោកពីគេង
ចំពោះមនុស្សដែលមានសុខភាពល្អ ប្រសិនបើពេលវេលាគេងគ្រប់គ្រាន់ ហើយគុណភាពនៃការគេងគឺល្អ បន្ទាប់ពីភ្ញាក់ពីគេង អត្រាលំហូរឈាមនឹងយឺតបន្តិច សម្ពាធឈាមក៏កាន់តែទាបផងដែរ ប៉ុន្តែប្រសិនបើអ្នកជាមនុស្សដែលមានជំងឺប្រចាំកាយច្រើននោះ ពេលក្រោកពីគេងពេលព្រឹក អ្នកនឹងមានអារម្មណ៍អស់កម្លាំង ឈឺក្បាល វិលមុខ ដោយសារតែឈាមហូរលឿន ដែលបង្កើនសម្ពាធលើសរសៃឈាម។
នេះគឺមានគ្រោះថ្នាក់ខ្លាំងណាស់សម្រាប់អ្នកដែលមានជំងឺសរសៃឈាមបេះដូង និងសរសៃឈាមខួរក្បាល បន្ទាប់ពីភ្ញាក់ពីគេង វាត្រូវបានណែនាំថា មនុស្សក្រោយអាយុ 40 ឆ្នាំ គេងលើគ្រែរយៈពេល 3-5 នាទី បន្ទាប់មកក្រោកពីដំណេកដោយយឺតៗ ប្រសិនបើអ្នកឧស្សាហ៍ឈឺក្បាល វិលមុខនៅពេលព្រឹក ពិបាកក្នុងការក្រោកពីគេងអ្នកគួរតែទៅមន្ទីរពេទ្យ។https://blogger.googleusercontent.com/img/a/AVvXsEi_M8M7FuKjIUu1bXUwJhRcJ46DTo5XJLgqVRB1snjPupVCM7ZLthVikhDTDDUQXU8F3h6gLVMnueBnV6Ua5Gy0D5NfXZRJ_hBAyhPWyx0xKzYbMT0SV1zLkPtcTMZlGNiE6Up73qqk3dRY3MDurpm_ldGn2h0MSStgXRJFl0YC614SWffVI-FKS6PS=s1100

-មានអារម្មណ៍អន្ទះអន្ទែង និងជារឿយៗរំលងអាហារពេលព្រឹក
ចំពោះមនុស្សដែលមានសុខភាពល្អ មានប្រព័ន្ធរំលាយអាហារធម្មតា… នឹងមានអារម្មណ៍ឃ្លាន ហើយត្រូវញ៉ាំអាហារក្រោយពេលភ្ញាក់ពីគេង តែនៅពេលដែលរាងកាយមានដុំសាច់ដែលមានទីតាំងនៅជុំវិញផ្នែកនៃបំពង់រំលាយអាហារ វានឹងធ្វើឱ្យហើមពោះ បាត់បង់ចំណង់អាហារ ជាងនេះទៅទៀត ការរំលងអាហារពេលព្រឹកជាប្រចាំក៏ជះឥទ្ធិពលយ៉ាងខ្លាំងដល់អាយុសង្ឃឹមរស់ផងដែរ។ ដោយបន្ទាប់ពីគេងអស់មួយយប់ ថាមពលក្នុងរាងកាយត្រូវបានប្រើប្រាស់អស់ហើយ ប្រសិនបើមិនបានបំពេញបន្ថែមអាហារូបត្ថម្ភទាន់ពេលវេលាទេ វានឹងប៉ះពាល់ដល់ល្បឿននៃចរន្តឈាម ការរំលាយអាហារ និងងាយបង្កជាជំងឺក្រពះពោះវៀន , គ្រួសក្នុងប្រមាត់… 8 Things That Could Happen To Your Body If You Skip Breakfast | TallyPress

-ភ្ញាក់ឡើងរាល់ព្រឹកដោយឈឺពោះ
មនុស្សដែលមានអាយុកាលខ្លីនឹងមានអារម្មណ៍ឈឺពោះ និងហើមពោះនៅពេលព្រឹក បន្ទាប់ពីការគេងអស់មួយយប់ អាស៊ីតក្រពះនឹងបញ្ចេញកាន់តែច្រើន អ្នកដែលមានជំងឺក្រពះនឹងមានរោគសញ្ញាឈឺចាប់ខ្លាំងនៅពេលនេះ បើមិនបានព្យាបាលឱ្យមានប្រសិទ្ធភាពទេ ជំងឺក្រពះនឹងធ្វើឱ្យបាត់បង់ចំណង់អាហារ ការទទួលទានអាហារដោយមិនស្រូបសារធាតុចិញ្ចឹម ធ្វើឱ្យគុណភាពជីវិតធ្លាក់ចុះ ដែលធ្វើឲ្យវិវត្តទៅជាមហារីកក្រពះ… នេះជាមូលហេតុនៃការថយចុះយ៉ាងឆាប់រហ័សនៃអាយុសង្ឃឹម។

-ភ្ញាក់ពីគេងជាញឹកញាប់មានអារម្មណ៍តឹងទ្រូង
ការឈឺទ្រូងនៅពេលព្រឹក គឺជាសញ្ញាច្បាស់បំផុតនៃការគាំងបេះដូង ដែលជាជំងឺដែលអាចបណ្តាលឱ្យស្លាប់បានយ៉ាងងាយ ដូច្នេះហើយប្រសិនបើអ្នកឧស្សាហ៍ក្រោកឡើងដោយមានអាការឈឺដើមទ្រូង ច្បាស់ណាស់អ្នកគួរតែទៅជួបគ្រូពេទ្យជាបន្ទាន់។https://blogger.googleusercontent.com/img/a/AVvXsEjIjaYLvgTVnQTdjiRWkbuAqb2sPZ3XIpEDIdZKOBYP-RNbgQrTNTCe_rMuRprkDf3n76IVYbVISbQgsoJ-BX1AA1UnrMwznTGvK7qMwbXPQH6t9bsiZY9DqLY9dcmnoArHPf3ZbYvcBE-_YfhUYkqpiVbIJFVJ1ZhNBZXdDWh5Y6LvAoLFwXDlogYE=s732

+ ដើម្បីឲ្យមានអាយុវែង តើគួរធ្វើអ្វីខ្លះបន្ទាប់ពីភ្ញាក់ពីគេង?
បន្ទាប់ពីគេងមួយយប់ គ្រប់សរីរាង្គក្នុងខ្លួនត្រូវខ្សោះជាតិទឹក ដូច្នេះហើយបើចង់មានអាយុវែង រឿងដំបូងដែលត្រូវធ្វើនោះគឺផឹកទឹកក្តៅឧណ្ហៗមួយកែវ ដែលការផឹកទឹកនៅពេលនេះ នឹងមានតួនាទីផ្តល់សំណើមដល់ក្រពះ , បន្សុទ្ធរាងកាយ , ពោះវៀនចាប់ផ្ដើមកាត់បន្ថយ viscosity នៃឈាម។លើសពីនេះ អ្នកត្រូវបត់ជើងតូច និងបន្ទោរបង់ឱ្យបានលឿន ដើម្បីកម្ចាត់ជាតិពុលចេញពីរាងកាយឱ្យបានឆាប់រហ័ស ប្រសិនបើអ្នកចង់រក្សាសុខភាពឱ្យបានល្អ អ្នកក៏គួរតែញ៉ាំអាហារពេលព្រឹកឱ្យបានទៀងទាត់ជាមួយនឹងអាហារសម្បូរប្រូតេអ៊ីន និងវីតាមីនដូចជា ស៊ុត និងគ្រាប់ធញ្ញជាតិផ្សេងៗ …។

អត្ថបទដោយ ៖ សុផានីត