ថៃ៖ ដូចដែលមហាជនបានស្គាស់និងជ្រាបរួចមកហើយជាមួយនិង Miss Universe Thailand ២០២១ Anchilee Scott Kemmis ដែលនាងមានសម្រស់ល្អឯក និង សមត្ថភាពរហូតទទួលបានគ្រងមកុដលេខមួយក្នុងកម្មវីធីប្រកួតកន្លងទៅនេះ។

ដោយឡែកកាលពីពេលកន្លងទៅថ្មីៗនេះមានរឿងដែលធ្វើឱ្យមហាជនជាច្រើនភ្ញាក់ផ្អើល និងស្រង៉ាកចិត្តមិនស្ទើរ បន្ទាប់ពីបានឃើញរូបថតមួយសន្លឺករបស់ Miss Universe Thailand ២០២១ គឺកញាឯក Anchilee Scott Kemmis ដែលគ្រប់គ្នាដឹងថាជាស្រីស្អាត និងមានភាពលេចធ្លោជាខ្លាំងដោយសារតែរូបរាងស្រឡូន និង សម្រស់ដ៏ស្រស់ស្អាតគ្មានគូប្រៀប របស់នាង ហើយគ្រប់គ្នាក៏មិននឹកស្មានថា Anchilee នាងធ្លាប់មានរូបរាងធាត់មិនស្រស់ស្អាតបែបនេះនោះទេ។ តាមពិតទៅរូបថតនេះ នាងគ្រាន់តែចង់បង្ហាញឱ្យមហាជន និងអ្នកគាំទ្រទាំងអស់មានការចេះស្រឡាញ់នូវរូបរាង និងសម្រស់របស់ខ្លួនឯងឡើងមកវិញ កំបណ្ដោយខ្លួនឱ្យខូចរាង និង ត្រូវតែបង្កើតស្ដង់ដាឱ្យស្រស់ស្អាត និងសាកសមនឹងរូបរាងខ្លួនឯង ព្រោះអ្នកណាៗក៏មានភាពស្រស់ស្អាតរៀងៗខ្លួនដែរ ឱ្យតែចេះពីវិធីថែរក្សាសម្រស់៕