ថៃ៖ មហាជនប្រាកដជាបានដឹងរួចមកហើយ ពីការប្រកួត ជ្រើសរើសបវរកញាសម្រាប់តំណាងឱ្យប្រទេសនិមួយៗដើម្បីឈរជើងក្នុងការប្រកួតនៅលើឆាកអន្តរជាតិក្នុងពេលខាងមុខឆាប់ៗនេះ។

យ៉ាងណាមិញកាលពីថ្ងៃទី២៤ ខែ តុលា ឆ្នាំ២០២១ កន្លងទៅនេះ ការប្រកួតជ្រើសរើស Miss Universe ថៃ ឆ្នាំ២០២១ត្រូវបានបញ្ចប់ទៅដោយភាពរីករាយ។ ដោយឡែកសម្រាប់ Miss Universe ដែលបានឈ្នាះនិង ទទួលបានគ្រងម្កុដជា Miss Universe នៅក្នុងការប្រកួតលើឆាកអន្តរជាតិបន្តនោះ បានទៅលើ Anchilee Scott Kemmis មានវ័យ២២ឆ្នាំ ជាកូនកាត់ អូស្រ្ដាលី ថៃ ។ ក្រឡែកទៅមើលសម្រស់របស់នាងវិញពិតជាគួរឱ្យទាក់ទាញនិងលេចធ្លោរខ្លាំងណាស់ ដោយនាងមានទឹកមុខស្រស់ប្រិមប្រិយ គួរឱ្យចាប់អារម្មណ៍ សាកសមនឹងកម្ពស់១.៨៣ សង់ទីម៉ែត្រ និង ទម្ងន់៧១គីឡូក្រាម  មិនតែប៉ុណ្ណោះ Anchilee Scott Kemmis ក៏ជានារីដែលមានសមត្ថភាពខ្ពស់នឹកស្មានមិនដល់ជាមួយនឹងការនិយាយភាសាអង់គ្លេសបានយ៉ាងស្ទាត់ជំនាញ ក្នុងនោះនាងធ្លាប់បានឆ្លងកាត់ការសិក្សានិងទទួលបានបរិញាបត្រជាអាជីពតារាម៉ូដែល ក្នុងសាលាសិល្បៈមួយកន្លែង។ ទាំងនេះហើយដែលបានធ្វើឱ្យ Anchilee Scott Kemmis មានភាពលេចធ្លោនិងសាកសមទទួលបានគ្រងម្កុដជា Miss Universe ក្នុងឆ្នាំនេះ៕

https://blogger.googleusercontent.com/img/a/AVvXsEgIuIbU02i6ntJb0VOzuqDUKKZ2r6Tw7inmIWIUB24V2Y1ATKO3Ae7hfrcy6vRJTlHh9-jDzVB5OTyAz0HjRS72OXQW1Vx6pVNJtw4ecD8GweFGcNnSeTgqBUAdBASM7LyZ5-c3gly3QdtePMc_K4n2sguCN0vC6ADpIFYtmTKDez3S9Kovp7dgUuRb=s800

https://blogger.googleusercontent.com/img/a/AVvXsEj-cVVJhcH-ZDdSUEak4gkigISaCH9j_soIDpqrRWPVhYt31zcwkKy5muZEXLopPvAsZTRCbemCEOiTXwXZvbBTpv0Uk_Qw6xVPnngzS0cZMND8KKIeFiB46rWDoSH5wCf0WMRYxQL95IgAf1AVCy4800pyRUh3ijt0vs8ekJ59JEMlZTO0csMNVYs2=s1242