រាជធានីភ្នំពេញ ៖ ក្នុងជីវិតនេះ អ្នកណាក៏ដូចអ្នកណាដែរ សុទ្ធតែធ្លាប់បានសាងកំហុស ប៉ុន្តែគ្រាន់តែថាតើអ្នកពិតជាឈឺចាប់ជាមួយនឹងកំហុសនោះហើយអាចកែប្រែមកវិញ ឬគ្រាន់តែឈឺចាប់ ឬអង្គុយបន្ទោសខ្លួនឯងព្រោះតែកំហុសរបស់ខ្លួនឯងទៅវិញនោះ?

អ្នកអាចស្រលាញ់មនុស្សខុសអ្នកក៏អាចយំដោយសារតែរឿងដែលមិនមានតម្លៃ។ ប៉ុន្តែរឿងមួយគឺថាអ្នកត្រូវអភ័យទោសឱ្យខ្លួនឯង។ ដោយសារតែកំហុសទាំងនោះយ៉ាងហោចណាស់វានឹងជួយអ្នកជៀសវាងនៅពេលអ្នកជួបគ្នាម្តងទៀតនៅពេលក្រោយដោយហេតុនេះអាចជួយអ្នកឱ្យមានភាពចាស់ទុំជាងមុន។

កុំភ្លេចថា ខ្លួនអ្នកគឺជាបុគ្គលដំបូងគេដែលដឹងពីភាពពិតនៃខ្លួនឯង អត់ទោសឲ្យខ្លួនឯង ផ្តល់ឱកាសឲ្យខ្លួនឯង និងត្រូវកែប្រែរឿងរ៉ាវដែលជាកំហុសដោយខ្លួនឯងផងដែរ៕