រាជធានីភ្នំពេញ ៖ ក្នុងជីវិតផ្ទាល់ខ្លួនរបស់អ្នក បើអ្នកហ៊ានតែបណ្តោយឲ្យនរណាម្នាក់មកដឹងរឿងរ៉ាវជីវិតទាំងស្រុងរបស់អ្នក មកដឹងរាល់តម្រូវការ ឬមកស្គាល់ខ្លួនអ្នកច្រើនជាងអ្នកស្គាល់ខ្លួនឯង នោះមានន័យថាអ្នកំពុងតែបណ្តោយឲ្យគេឆក់យកភាពជាខ្លួនរបស់អ្នកហើយ។

អ្នកត្រូវតែជាមនុស្សម្នាក់ដែលស្គាល់ពីខ្លួនឯង ស្គាល់ពីតម្រូវការបេះដូងរបស់ខ្លួន ព្រោះថាប្រសិនបើអ្នកឲ្យគេដទៃស្គាល់អ្នកជាងអ្នកស្គាល់ខ្លួនអ្នកនោះគេនឹងធ្វើអ្វីៗគ្រប់យ៉ាងបានល្អជាងអ្នកជាក់ជាមិនខាន។ ឆាកជីវិតមិនមែនជារឿងល្ខោនដែលបង្ហាញឲ្យឃើញថាតួឯកសុទ្ធតែឈ្នះគ្រប់រូបភាពនោះទេ។ ពិតណាស់ អ្នកជាតួឯកក្នុងខ្សែជីវិតរបស់ខ្លួន ប៉ុន្តែប្រសិនបើអ្នកបណ្តោយឲ្យជីវិតរបស់អ្នកធ្លាក់ក្នុងកណ្តាប់ដៃនៃការគ្រប់គ្រង ឬការដឹងរឿងលើសប្រមាណបីរូបអ្នក នោះមានន័យថាអ្នកកំពុងតែបង្ហាញចំណុចខ្សោយរបស់ខ្លួនទៅកាន់គេហើយ។

ជំហានដំបូង អ្នកត្រូវស្វែងយល់ពីខ្លួនឯង ចេះដាសតឿនខ្លួន ត្រូវតែមានស្មារតីយកចិត្តទុកដាក់ខ្ពស់ក្នុងការកសាងអនាគតរបស់អ្នក នោះវាជារឿងដ៏ល្អបំផុតដែលអ្នកត្រូវធ្វើចំពោះខ្លួនឯង មិនមែនបណ្តែតបណ្តោយឲ្យអ្នកដទៃមកស្គាល់អ្នកជាងអ្នកស្គាល់ខ្លួនឯងនោះឡើយ៕
អត្ថបទដោយ ៖ ប៊ុត បឋវី