បរទេស ៖ Abhigya Anand ត្រូវបានគេចាត់ទុកថាជាទេពកោសល្យទំនាយរបស់ប្រទេសឥណ្ឌា។ ដោយគាត់មានការព្យាករណ៍អំពីជោគវាសនារបស់ពិភពលោកនៅប៉ុន្មានខែខាងមុខនេះដែលទាក់ទងនឹង Covid-19 ។
ក្មេងប្រុសឥណ្ឌា Abhigya Anand ថ្វីត្បិតតែអាយុទើបតែ ១៤ ឆ្នាំក៏ដោយ តែគាត់បានល្បីល្បាញនៅលើពិភពលោក បន្ទាប់ពីបានព្យាករណ៍យ៉ាងត្រឹមត្រូវអំពីជំងឺរាតត្បាត Covid-19 ដែលបានលេចឡើងនៅខែសីហាឆ្នាំ ២០១៩។ មិនត្រឹមតែប៉ុណ្ណោះក្មេងប្រុសនេះក៏បានព្យាករណ៍ពីព្រឹត្តិការណ៍ធំ ៗ ជាច្រើននៅក្នុងពិភពលោកផងដែរ ដូចជា សហរដ្ឋអាមេរិក ឥណ្ឌា នឹងបណ្តាប្រទេសអឺរ៉ុបមួយចំនួនទៀត។

ទាក់ទងនឹងការរីករាលដាលនៃជំងឺកូវីដ -១៩ លោកអាណាន់ បានព្យាករណ៍កាលពីខែមេសាថា ថ្វីត្បិតតែប្រទេសនានាកំពុងផលិតវ៉ាក់សាំងការពារ Covid-19 ជាបន្តបន្ទាប់ក៏ដោយ ក៏នៅតែមានមេរោគថ្មីបន្ថែមទៀតនាពេលអនាគត។លើសពីនេះក្មេងប្រុសនេះក៏ជឿជាក់ដែរថាវ៉ាក់សាំងមិនមែនជាថ្នាំពន្យាសម្រាប់ជំងឺកូវីដ១៩នេះទេ។

ដោយនៅខែកក្កដា“ ហោរាទស្សន៍ទាយវ័យក្មេង” របស់ប្រទេសឥណ្ឌារូបនេះ ក៏បានព្យាករណ៍ពី“ រលក” ទីបីនៃការរីករាលដាលជំងឺកូវីដ១៩ពាសពេញពិភពលោកជាថ្មីម្ដងទៀតផងដែរ ។ បន្ទាប់មកបណ្តាប្រទេសដូចជា ចក្រភពអង់គ្លេស អាមេរិក អ៊ីស្រាអែល ជប៉ុន នឹងបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ជាដើម សុទ្ធតែមានការផ្ទុះឡើងនៃមេរោគផ្លាស់ប្តូរនេះ។

កាលពីពេលថ្មីៗនេះ ដោយផ្អែកលើការស្រាវជ្រាវហោរាសាស្ដ្រអាណាន់ បានបន្តធ្វើការព្យាករណ៍ខ្លះៗអំពីស្ថានភាពទូទៅរបស់ពិភពលោកនាពេលខាងមុខនេះ។ ជាពិសេស“ ទំនាយហោរា” ព្យាករណ៍ថាពិភពលោកនឹងជួបប្រទះនូវថ្ងៃដ៏អាក្រក់បំផុតរបស់ខ្លួន នៅចន្លោះខែកញ្ញាដល់ខែវិច្ឆិកាឆ្នាំ ២០២១ ។

នោះអាចគ្រោះមហរន្តរាយថ្មីនៃការរីករាលដាលនៃពិភពលោក ហើយនឹងមិនប្រសើរឡើងទេរហូតដល់ក្រោយថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០២១ ។ យោងតាមអាណាន់បាននិយាយបន្តទៀតថា ៖ បន្ទាប់ពីថ្ងៃទី ២៤ ខែវិច្ឆិកា ភពព្រហស្បតិ៍នឹងចាកចេញពីក្រុមតារានិករ Capricorn ដើម្បីចូលទៅក្នុង Aquarius ហើយស្ថានភាពនឹងចាប់ផ្តើមប្រសើរឡើងនៅខែធ្នូ ចំពោះស្ថានភាពសេដ្ឋកិច្ចនៅជុំវិញពិភពលោកនឹងត្រូវបានស្តារឡើងវិញ។

លើសពីនេះទៅទៀត Anand ក៏បានទស្សទាយបន្តទៀតថា នៅថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២២ ភពអង្គារនឹងភ្ជាប់ជាមួយភពសៅរ៍ ភពផែនដីអាចនឹងជួបប្រទះការរំជើបរំជួលធំ ៗ ឬប្រឈមនឹងវិបត្តិធ្ងន់ធ្ងរ។ ស្ថានភាពនេះនឹងមិនផ្លាស់ប្តូរទេរហូតដល់ក្រោយថ្ងៃទី ២៣ ខែមេសាឆ្នាំ ២០២៣ នៅពេលដែលពិភពលោកប្រឈមមុខ នឹងការស្ថាបនាឡើងវិញ សេដ្ឋកិច្ចនឹងឈានដល់ដំណាក់កាលលូតលាស់រឹងមាំនិងមានស្ថិរភាពឡើងវិញ។

ក្រឡេកទៅមើលការព្យាករណ៍របស់អាណាន់ក្មេងប្រុសនេះបានរៀបរាប់ពីព្រឹត្តិការណ៍ធំ ៗ ជាច្រើនដែលនឹងកើតឡើងបន្ទាប់ពីថ្ងៃទី ២០ ខែមិថុនា ជាពិសេសជំងឺនេះនឹងផ្ទុះឡើងម្តងទៀតនៅក្នុងប្រទេសជាច្រើន ដោយអាមេរិក និងជប៉ុន ជួបប្រទះនូវការដួលរលំផ្ទះនិងការបាក់ដីជាបន្តបន្ទាប់។

Abhigya Anand ត្រូវបានគេចាត់ទុកថា ជាទេពកោសល្យទំនាយ ព្រោះគាត់ទទួលបានសញ្ញាប័ត្រពីសាកលវិទ្យាល័យរបស់គាត់ នៅពេលគាត់មានអាយុត្រឹមតែ ១៤ ឆ្នាំប៉ុណ្ណោះ។ លើសពីនេះក្មេងប្រុសនេះស្ទាត់ជំនាញរហូតដល់ទៅ ៦ ភាសា ដែលមានចំណង់ចំណូលចិត្តក្នុងការសិក្សាហោរាសាស្ដ្រ ហើយជារឿយៗគាត់តែងតែប្រើវាដើម្បីទស្សន៍ទាយអំពីអនាគតរបស់ពិភពលោក។

ទោះជាយ៉ាងណា លោកវេជ្ជបណ្ឌិត Pan Jianzhi ផ្នែកសរសៃប្រសាទ នៃមន្ទីរពេទ្យវ៉ានហ្វាង (តៃវ៉ាន់) បាននិយាយថា ការប្រើក្រុមតារានិករដើម្បីព្យាករណ៍ពីការផ្លាស់ប្តូរជាបន្តបន្ទាប់របស់វីរុស គឺគ្មានន័យទេការព្យាករណ៍របស់អាណាន់គឺដូចជាការប៉ះទង្គិចនឹងបទល្មើសវិទ្យាសាស្ត្រ៕
អត្ថបទដោយ ៖ សុផានីត