ជាធម្មតា មនុស្សយើងពេលនៅរស់ ម្នាក់ៗហាក់ដូចជាខ្សត់ពាក្យស្រឡាញ់ពីមនុស្សក្បែរខាង ខ្សត់ក្ដីអាណិតអាសូរ ខ្សត់ក្ដីនឹក ខ្សត់អ្នកចង់ដឹងសុខទុក្ខ តែបែរជាសម្បូរតែអ្នកច្រណែន គុំកួន ឈ្នានីស។ ប៉ុន្តែលុះដល់ពេលដែលរលត់ដង្ហើម ឬស្លាប់បាត់ទៅ ក៏ស្រាប់តែឃើញមិត្តភក្ដិ បងប្អូន សាច់ញាតិ ដោយច្រើនគ្នា ចេះតែនាំគ្នាលើករម្លឹករឿងរ៉ាវល្អៗដែលបុគ្គលអ្នកស្លាប់នោះធ្លាប់បានធ្វើ។ Happy Life Pictures | Download Free Images on Unsplashកាលគ្រាមានជីវិតរស់នៅ ទោះត្រូវរងាត្រូវក្ដៅ កម្សត់កម្រ ក្រីក្រលំបាក ឬក៏ប្រឹងធ្វើអ្វីល្អៗ លះបង់ច្រើនប៉ុនណាដើម្បីមនុស្សជុំវិញខ្លួន ក៏កម្រនឹងមាននរណាក្លាហានប្រាប់ថាស្រឡាញ់ អាណិត ឬក៏ពេលខ្លះសូម្បីតែអ្នកសម្ដែងចេញនូវទង្វើដែលប្រកបដោយការគោរពស្រឡាញ់ក៏សឹងគ្មានផង។ ព្រឹកល្ងាចឮតែគេបន្ទោសថាខុស កម្រនឹងត្រូវ ដល់ស្លាប់បាត់ទៅ ស្រាប់តែឮគេនាំគ្នាជុំជជែករឿងល្អៗឱ្យទ្រហឹង។18,817 End Of Life Stock Photos, Pictures & Royalty-Free Images - iStockទាល់តែស្លាប់បាត់ ទើបគេរំលឹកពីរឿងល្អៗដែលធ្លាប់ធ្វើ។
ទាល់តែស្លាប់បាត់ ទើបមានអ្នកនិយាយថាស្រឡាញ់ អាណិត។
ទាល់តែស្លាប់បាត់ ទើបមានអ្នកយំស្ដាយស្រណោះ។
ទាល់តែស្លាប់ទៅហើយ ទើបមានបាច់ផ្កា។ទាល់តែស្លាប់បាត់ ទើបមានអ្នកសុំខមាទោស។
ទាល់តែស្លាប់បាត់ ទើបគេប្រមូលស្នាដៃដែលធ្លាប់មានមកចងក្រងទុក។
ទាល់តែស្លាប់បាត់ ទើបគេនាំគ្នានិយាយពីឈ្មោះមិនដាច់ពីមាត់។
ការពិតបាច់ផ្កាគួរតែទទួលបាននៅក្នុងថ្ងៃខួបកំណើត ឬថ្ងៃដែលយើងសប្បាយចិត្តបំផុត!
ការស្គាល់ពីទោសកំហុសពីនរណាម្នាក់ វាគួរតែត្រូវបានទទួលនូវការអភ័យទោស!life is love - The Lovers Pointពាក្យថាស្រឡាញ់គួរតែធ្វើឱ្យយើងរំភើបចិត្ត ហើយអាចហូរទឹកភ្នែកចេញមកបាន!
ពាក្យអរគុណគួរតែទទួលបាន នៅពេលអ្នកដែលយើងធ្វើទង្វើល្អដាក់នោះ គេនៅចាំអំពើល្អរបស់យើង!
ស្នាដៃល្អៗគួរតែត្រូវបានគេផ្ដល់តម្លៃឱ្យតាំងពីពេលដែលយើងនៅមើលឃើញនៅឡើយ!
សេចក្ដីអាណិតស្រឡាញ់ យើងគួរតែទទួលបាន នៅពេលដែលយើងមានជីវិតរស់នៅ!May be an illustration of fire and outdoors

បើមានសេចក្ដីស្រឡាញ់ពិតមែន យើងគួរតែផ្ដល់នូវ ក្ដីស្រឡាញ់តាមរយៈការសម្ដែងចេញជាទង្វើនៃសេចក្ដីស្រឡាញ់ ចំពោះអ្នកដែលកំពុងតែមានជីវិតរស់នៅ។
គ្រប់យ៉ាងគ្មានន័យទេ បើយើងបានត្រឹមតែនិយាយ មិនថាក្ដីស្រឡាញ់ ឬការសុំអភ័យទោស នៅខណៈដែលមនុស្សម្នាក់មើលមិនឃើញ ស្ដាប់មិនឮ ហើយក៏លែងដឹងអ្វីទាំងអស់ (ស្លាប់)៕