រាជធានីភ្នំពេញ ៖ ភាពក្រីក្រមិនមែនគ្រាន់តែជាភាពក្រត្រឹមតែទ្រព្យសម្បត្តិខាងក្រៅតែប៉ុណ្ណោះទេ វាក៏ជាផ្នែកមួយនៃគំនិតដែរ ដែលបានចូលរួមធ្វើឲ្យជីវិតរបស់អ្នកក្រីក្របាន។ ខ្លួនរបស់អ្នកក្រ គឺមិនមែនដោយសារតែឪពុកម្ដាយរបស់អ្នកក្រ ឬមកពីអ្នកកើតនៅក្នុងត្រកូលគ្រួសារក្រីក្រនោះទេ តែអ្នកក្រដោយសារតែខ្លួនរបស់អ្នកទៅវិញទេ។ ព្រោះថាបើមិនដូច្នេះទេ ប្រសិនជាអ្នកមានឆន្ទៈពិតប្រាកដណាមួយ អ្នកអាចនឹងក្លាយទៅជាអ្នកមានវិញជាមិនខាន។ ខាងក្រោមនេះគឺជាកត្តាមួយចំនួនដែលបណ្តាលឲ្យអ្នកនៅតែក្រ៖

១. អ្នកនៅតែមិនអាចគ្រប់គ្រងស្ថានភាពជីវិតផ្ទាល់ខ្លួនរបស់អ្នកបាន ៖ ក្នុងន័យនេះចង់មានន័យថា នៅពេលដែលអ្នកមានសមត្ថភាព ឬក៏មានទេពកោសល្យណាមួយក្នុងខ្លួនរួចហើយ ប៉ុន្តែអ្នកមិនអាចបង្ហាញចេញមកបាន ឬក៏អ្នកគ្មានសេចក្ដីក្លាហានគ្រប់គ្រាន់ក្នុងការបញ្ចេញវា។ រាល់ការសម្រេចចិត្តរបស់អ្នក តែងតែលើកយកភាពភ័យខ្លាចមកធ្វើជាមិត្ត ហេតុនេះទើបធ្វើឲ្យជីវិតរបស់អ្នកគ្មានភាពប្រាកដប្រជាបាន។ ចំណុចនេះនឹងមិនធ្វើឲ្យជីវិតរបស់អ្នករួចចាកផុតពីភាពក្រីក្របាននោះទេ បើអ្នកនៅតែប្រកាន់ខ្ជាប់យកគំនិតមួយនេះ។
២. អ្នកជាមនុស្សគ្មានគោលដៅ ៖ អ្នកអាចជឿជាក់ថាពិភពលោកនេះនឹងមានផ្លូវមួយ ដើម្បីឲ្យជីវិតរបស់អ្នកចាកផុតពីភាពក្រីក្រ ប៉ុន្តែប្រសិនបើអ្នកគ្មានគោលដៅដែលថានឹងត្រូវទៅផ្លូវមួយណាឲ្យពិតប្រាកដនោះ អ្នកនឹងនៅតែក្រដដែល។ ដូចគ្នានេះដែរ ប្រសិនបើអ្នកមានគោលដៅខ្ពស់ពេក ឬក៏ទាបពេកនោះអ្នកក៏នឹងពិបាកសម្រេចចិត្តបានច្បាស់លាស់ដែរ ហេតុនេះអ្នកគួរតែកំណត់គោលដៅកម្រិមធ្យមណាមួយដែលសមស្របនឹងស្ថានភាពរបស់អ្នក។
៣. អ្នកជាមនុស្សដែលគ្មានទំនួលខុសត្រូវ ៖ ជាការពិតណាស់ ប្រសិនបើអ្នកចង់មានពិតប្រាកដ អ្នកត្រូវធ្វើជាមនុស្សដែលមានទំនួលខុសត្រូវទៅលើសកម្មភាពដែលអ្នកបានប្រព្រឹត្តទៅ។ អ្នកមិនត្រូវបន្ទោសទៅលើនរណាម្នាក់ មិនត្រូវបន្ទោសទៅលើព្រហ្មលិខិតនោះឡើយ គញរប់យ៉ាងគឺស្ថិតនៅក្នុងដៃរបស់អ្នកដើម្បីកែច្នៃជីវិតឲ្យមានពន្លឺឡើង៕
អត្ថបទដោយ ៖ ប៊ុត បឋវី