នៅពេលអ្នកក្រោកពីដំណេក នៅពេលព្រឹក រាងកាយរបស់អ្នក ស្ថិតក្នុងសភាពមិនច្បាស់លាស់ ដូចជាធីងធោង ជាដើម ដូចនេះអ្នកមិនគួរក្រោកពីគ្រែ ភ្លាមៗនោះទេ ។ចលនាខាងក្រោមនេះ និងជួយអោយអ្នកភ្ញាក់ ជាមួយនិងសុខភាពល្អជាប្រចាំ។
១- ចលនាបិទភ្នែកជួយឲភ្នែកភ្លឺជាងមុន
នៅពេលអ្នកក្រោកពីព្រលឹម កុំប្រញាប់បើកភ្នែក ដោយអ្នកយកមេដៃ ជូតភ្នែករបស់ថ្នមៗ ប្រហែល១៤ ដង ។នេះគឺជាចលនា មួយដែលបណ្តុះបណ្តាលស្មារតីអ្នក កាន់តែច្បាស់ និងជួយបង្កើនសុខភាពភ្នែករបស់យើងផងដែរ។Sleeping with Eyes Open: Treatment and Causes២ -ត្រដុសក្បាលពោះ ដើម្បីបង្កើនមុខងាររំលាយអាហារ
ការម៉ាស្សាពោះជារៀងរាល់ព្រឹក មានប្រយោជន៍ចំពោះបុសងារក្រពះពោះវៀន ជាពិសេស ចំពោះអ្នកដែលឧស្សាហ៍ទល់លាមក ។ម៉ាស្សាពោះស្តារឡាវ៉ាវ៉ាន់ហើយត្រលប់មកផ្ទះវិញ។ ការម៉ាស្សាពោះផ្នែកខាងក្នុង,  សរីរាង្គផ្ទៃក្នុងនៃអូហ្គូលវ៉ា, ស្លាអ៊ីក, chiropracic ...៣ – ត្រដុសច្រមុះការពារជំងឺផ្តាសាយ
សាកល្បងប្រើម្រាមដៃ ចង្អុល ម៉ាស្សាត្រង់ស្លាបច្រមុះ ទាំងសងខាង ពី ២០ ទៅ៣០ ដង ជួយសម្រួល ការឈឺក្បាល និង ការពារជំងឺផ្តាសាយ។ចេះតែវិធីនេះ អ្នកពិតជាអាចការពារខ្លួនពីជំងឺផ្តាសាយបាន | Health.com.kh៤ -ត្រដុសថ្ងាស និងត្រចៀក ដើម្បីគាំទ្រខួរក្បាល និងជំនួយការស្តាប់
ត្រដុសម៉ាស្សាថ្ងាស និងត្រចៀកបន្ទាប់ពីភ្ញាក់ពីដំណេក រំញោចដល់ចលនាឈាម កាត់បន្ថយការឈឹក្បាល ដោយគេងមិនបានលក់ស្រួល កាត់បន្ថយការថ្លង់ ជំនួយខួរក្បាលចងចាំបានល្អ។រឿង​តូចតាច​ តែ​ល្អ​ចំពោះ​សុខភាព​រាងកាយ​ 8យ៉ាង​  ដែល​គ្រូពេទ្យ​ចិន​បុរាណ​ប្រាប់​ឱ្យធ្វើ​ញឹកញាប់​ | La Reine Media៥ -ការដកដង្ហើមវែងៗ
ដើម្បីនាំមកនូវថាមពលដល់ជិវិត និងរក្សាសុខភាព ផ្លូវដង្ហើម គឺជារឿងធម្មតាទេ តែវាបានដើរតួយ៉ាងសំខាន់ ។ជាពិសេសអ្នកដែលធ្វើការ ក្នុងការិយាល័យឬក្រុមមនុស្សដែលចូលចិត្តអង្គុយយូរ ដូច្នោះបរិមាណឧស្ម័នដែលផ្លាស់ប្តូរតាមអត្រាផ្លូវដង្ហើម នីមួយៗមានតិចតួច ។តាមរយះការដកដង្ហើម វែងៗ ផ្តល់មុខងារដល់បេះដូង សរសៃឈាម និងធ្វើអោយសរសៃប្រសាទស្ងប់ស្ងាត់ បំបាត់ភាពតានតឹង កាត់បន្ថយការធ្លាក់ទឺកចិត្ត។WATCH: This Japanese long-breathing exercise is actually an easy weight  loss technique | Lifestyle News,The Indian Express៦-បត់បែនខ្លួន ពន្លា សរសៃ សសូង
អ្នកគួរតែអនុវត្ត ការលើកដៃអស់ៗ លាតសន្ធឹងរាងកាយ ទៅតាមអ្វីដែលអ្នកអាចធ្វើបាន ការពត់បែនខ្លួន លាតសន្ធឹង ធ្វើអោយសាច់ដុំរាងកាយ រឹងមាំ ជំរុញចរាចរឈាម បេះដូងដំនើរការបានល្អ។How to Work Out in the Morning: 14 Tips to Get Up and Moving | SELF៧ -ការរឹតបន្តឹងសាច់ដុំត្រគាក
ការធ្វើចលនាត្រគាក ទៅវិញទៅមក យឺតៗ ការពារការទល់លាមក និង ឬសដូងបាត រួមទាំងមានប្រសិទ្ធភាពព្យាបាលជំងឺនៃសរសៃឈាមខាងក្នុង និងបញ្ហាប្រពន័្ធរំលាយអាហារ៕8 Easy Butt Exercises You Can Do Right Before Bed | SELF