ជាទូទៅយើងតែតែឃើញសញ្ញានេះនៅលើដបទឹករបស់យើង ក៏៉ប៉ុន្តែយើងប្រហែលជាមិនចាប់អារម្មណ៍ថាសញ្ញាទាំងនេះមានន័យយ៉ាងមិចនោះទេ ដូច្នេះថ្ងៃនេះយើងខ្ញុំសូមធ្វើការបកស្រាយជូនលោកអ្នក:
• ដបដែលមានសញ្ញា 1 (PET ឬ PETE) គឺអាចប្រើបានតែម្តងប៉ុណ្ណោះ។ នៅពេលរងអុកស៊ីសែន ឬត្រូវកម្តៅក្តៅពីព្រះអាទិត្យ វានឹងបញ្ចេញជាតិពុល ចូលទៅក្នុងទឹករបស់អ្នក។No photo description available.
• ចៀសវាងប្រើប្រាស់ដបទឹកដែលមានសញ្ញា 3 ឬ 7 (PVC ឬ PC) ពីព្រោះវាអាចបញ្ចេញជាតិគីមី បំពុលចំណីអាហាររបស់អ្នក និងអាចបង្កជាគ្រោះថ្នាក់សុខភាពធ្ងន់ធ្ងរ។No photo description available.
• ដបដែលធ្វើឡើងពីសមាសធាតុ polyethylene (2 និង 4) និងសមាសធាតុ polypropylene (5 និង PP) អាចប្រើប្រាស់បានច្រើនដង និងមិនមានគ្រោះថ្នាក់អ្វីឡើយ ប្រសិនបើលាងសម្អាត កម្ចាត់មេរោគបានត្រឹមត្រូវ៕