អ្នកគាំទ្រវិស័យកីឡាភាគច្រើនតែងឃើញពាក្យ GOAT នេះ និងរូបពពែ ត្រូវបានប្រើនៅលើសារព័ត៍មាន អ្នកខ្លះបានដឹង អ្នកខ្លះទៀតក៏ពុំទាន់យល់ច្បាស់ពី ពាក្យនេះនៅឡើយ។
G.O.A.T ជាពាក្យកាត់មកពីពាក្យថា GREATEST OF ALL TIMES ឬមានន័យជាខ្មែរថា បុគ្គលដែលអស្ចារ្យបំផុតនៅគ្រប់សម័យកាលទាំងអស់។ Goat ជាភាសាអង់គ្លេស មានន័យថា សត្វពពែ ដូចនេះហើយ ទើបគេការប្រើរូបពពែដើម្បីតំណាងពាក្យនេះ។
ការប្រើពាក្យ Goat ដំបូង គេឃើញ មានការប្រើដោយ អតីតកំពូលអ្នកប្រដាល់ Muhammad Ali ដែលមានរហ័សនាមថា ” The Great ” ។ តែក្រោយមក ភរិយារបស់គាត់បានកែរហ័សនាម ទៅជា The GOAT នៅកំឡុងឆ្នាំ 90 ។
នៅកំឡុងឆ្នាំ 2000 ពាក្យនេះចាប់ផ្តើមល្បី នៅក្នុងវិស័យចម្រៀងម្តង ដោយមានអ្នកចម្រៀង rap អាមេរិកម្នាក់ បានដាក់ឈ្មោះ Album របស់គាត់ថា G.O.A.T ទើបពាក្យនេះកាន់តែល្បីសុះសាយ។
ក្រោយមកទៀត ពាក្យ GOAT នេះត្រូវបានប្រើជាទូទៅ នៅក្នុងគ្រប់វិស័យ ដែលសម្តៅទៅដល់បុគ្គល ដែលជោគជយបំផុតក្នុងវិស័យរបស់ខ្លួន ឧទាហរណ៍ Micheal Jordan ជាដើម។
វិស័យបាល់ទាត់ មាន កីឡាករល្អជាច្រើន តែក្នុងសម័យបច្ចុប្បន្ន ពាក្យ GOAT ដែលគេទទួលស្គាល់ជាទូទៅ គឺគេហៅ Cristiano Ronaldo ដែលជាកំពូលខ្សែប្រយុទ្ធជម្រើសជាតិព័រទុយហ្គាល និង Lionel Messi ដែលជាកំពូលខ្សែប្រយុទ្ធជម្រើសជាតិអាហ្សង់ទីន។ អ្នកទាំងពីរ ទទួលរហ័សនាម GOAT ដោយសារពួកគាត់ជាកីឡាករជោគជ័យខ្លាំងបំផុតប្រហាក់ប្រហែលគ្នា ក្នុងសម័យនេះ និងជោគជ័យជាងកីឡាករណាៗទាំងអស់ ទាំងពានរង្វាន់ផ្ទាល់ខ្លួន និងពានរង្វាន់ជាក្រុម៕