ចាប់តាំងពីដើមសតវត្សរ៍មកដល់បច្ចុប្បន្ន ខ្មែរយើងតែងតែបានផ្លាស់ប្ដូររាជធានីជាញឹកញាប់ ដែលជាហេតុធ្វើឱ្យមាន ការផ្លាស់ប្ដូរយុទ្ធសាស្ត្រនយោបាយដឹកនាំប្រទេសជាញឹកញាប់ផងដែរ។ ការផ្លាស់ប្ដូរនេះ អាចបណ្ដាលមកពីស្ថានភាពទីតាំងភូមិសាស្ត្រ អាកាសធាតុ ឥទ្ធិពលសាសនា សង្គ្រាម ឬបំណងរបស់ព្រះមហាក្សត្ ។ល។ រដែលជាចក្ខុវិស័យ និងទិសដៅអភិវឌ្ឍន៍របស់ព្រះមហាក្សត្រជំនាន់នោះ។

តាមឯកសារ និងសំណៅសិលាចារឹក បានបង្ហាញថា ទីតាំងនៃរាជធានីរបស់ខ្មែរយើងចាប់ពីសតវត្សរ៍ទី១ រហូតមកដល់បច្ចុប្បន្ន មានចំនួន ២៧ កន្លែង ដូចខាងក្រោម៖

១. រាជធានី វ្យាធបុរៈ
ស្ថិនៅទីរួមស្រុកអង្គរបុរី ខេត្តតាកែវ ចាប់ពីសតវត្សទី១ មកដល់សតវត្សទី៦នៃគ្រិស្តសករាជ រជ្ជកាលអាណាចក្រហ្វូណន់ ដែលរាប់ពីព្រះបាទ ហ៊ុនទៀន មកដល់ព្រះបាទរុទ្រវរ្ម័ន។
២. រាជធានីស្រេស្ឋបុរៈ
ស្ថិតនៅចំប៉ាសាក់ ប្រទេសលាវបច្ចប្បន្ន រាជធានីតាំងនៅកាលពីចុងសតវត្សទី៦-៧ រជ្ជកាលអាណាចក្រភ្នំ និងក្សត្រចេនឡាដីគោក។
៣. រាជធានីនរវរនគរ ឬណាហ្វូណា
មិនទាន់ច្បាស់នៅទីណានៅឡើយ តែសិលាចារឹកថា ជារាជធីនី នៃចេនឡាទឹក។ភ្វូណាន - វិគីភីឌា
៤. រាជធានីភវបុរៈ
ត្រង់ម្ដុំអំពិលរលំ ខេត្តកំពង់ធំ ចុងសតវត្សទី៦ រជ្ជកាលព្រះបាទភវរ្ម័នទី១ ឆ្នាំ៥៩៨។
៥. រាជធានីឥសានបុរៈ
ប្រាសាទសំបូរព្រៃគុហ៍ ខេត្តកំពង់ធំ ដើមសតវត្សទី៧ រជ្ជកាលព្រះបាទឥសានវរ្ម័នទី១ ឆ្នាំ៦១៦-៦៣៥។
៦. រាជធានីសិវបុរៈ
ត្រង់ប្រាសាទបាយ៉ង់កោរ គិរីវង្ស ខេត្តតាកែវ សតវត្សទី៧ រជ្ជកាលព្រះបាទភវរ្ម័នទី២ ឆ្នាំ៦៣៩។
៧. អនិន្ទិតបុរៈ
មិនស្គាល់ទីតាំងច្បាស់លាស់ ដើមសតវត្សទី៨ រជ្ជកាលស្ដេចចេនឡាទឹកលិច។
៨. រាជធានីសម្ភុបុរៈ
នៅត្រើយខាងឆ្វេងទន្លេមេគង្គ គឺម្តុំវត្តសរសរ១០០ ស្រុកសំបូរ ក្នុងខេត្តក្រចេះ សតវត្សទី៨ រជ្ជកាលស្តេចបុក្ករាក្យក្សត្រ ចេនឡាទឹកលិចមានដើមកំណើតចេញពីរាជធានីអនិន្ទិតបុរៈ។
៩. រាជធានីឥន្ទ្របុរៈ
ត្រង់បន្ទាយព្រៃនគរ ខេត្តកំពង់ចាម សតវត្សទី៨ រជ្ជកាលព្រះបាទជ័យវរ្ម័នទី២។វិជ័យ - វិគីភីឌា
១០. រាជធានីគុទិស្វរៈ
ត្រង់ម្ដុំប្រាសាទបន្ទាយក្ដី ខេត្តសៀមរាប សតវត្សទី៩ រជ្ជកាលព្រះបាទជ័យវរ្ម័នទី២។
១១. រាជធានីហរិហរាល័យ
រលួស ខេត្តសៀមរាប សតវត្សទី៩ រជ្ជកាលព្រះបាទជ័យវរ្ម័នទី២។
១២. រាជធានីអមរេន្ទ្របុរៈ
ត្រង់ប្រាសាទអកយំ បារាយណ៍ខាងលិច ខេត្តសៀមរាប សតវត្សទី៩ រជ្ជកាលព្រះ បាទជ័យវរ្ម័នទី២។
១៣. រាជធានីមហេន្ទ្របព៌ត
ភ្នំគូលែន ខេត្តសៀមរាប សតវត្សទី៩ រជ្ជកាលព្រះបាទជ័យវរ្ម័នទី២។
១៤. រាជធានីយសោធបុរៈ
រាជធានីអង្គរទី១ ត្រង់ប្រាសាទភ្នំបាខែង ខេត្តសៀមរាប ចុងសតវត្សទី៩រជ្ជកាលព្រះ បាទយសោវរ្ម័នទី១ ឆ្នាំ៨៨៩-៩០០។
១៥. រាជធានីកោះកេរ្ត៍
ប្រាសាទកោះកេរ្ត៍ ខេត្តព្រះវិហារ សតវត្សទី១០ រជ្ជកាលព្រះបាទជ័យវរ្ម័នទី៤។News
១៦. ជយេន្ទ្រគិរី
ត្រង់ប្រាសាទតាកែវ ខេត្តសៀមរាប សតវត្សទី១០ រជ្ជកាលព្រះបាទជ័យវរ្ម័នទី៥ឆ្នាំ៩៦៨-១០០១។
១៧. រាជធានីអង្គរទី២
ប្រាសាទបាពួនខេត្តសៀមរាប ពាក់កណ្ដាលសតវត្សទី១១ រជ្ជកាលព្រះបាទឧទយាទិត្យវរ្ម័នទី២ ឆ្នាំ១០៥០-១០៦៦។
១៨. រាជធានី មហីធរបុរៈ
ត្រង់វាលទំនាបទន្លេមូល ចុងសតវត្សទី១១ រជ្ជកាលព្រះបាទជ័យវរ្ម័នទី៦។
១៩. រាជធានីអង្គរទី៣
ត្រង់ប្រាសាទបាយ័ន ខេត្តសៀមរាប ចុងសតវត្សទី១២ ដើមសតវត្សទី១៣ រជ្ជកាលព្រះ បាទជ័យវរ្ម័នទី៧។
២០. រាជធានីទួលបាសាន
ខេត្តកំពង់ចាម ឆ្នាំ១៤៣១ រជ្ជកាលព្រះបាទបរមរាជាពញាយ៉ាត។No photo description available.
នៅរាជព្រះបាទ សុគន្ធបទ បានប្តូរឈ្មោះទៅជា រាជធានីស្រីសឈរ និងក្រោយមកទៀត បានប្តូរឈ្មោះមកជា ស្រុកស្រីសន្ធរ រហូតដល់បច្ចុប្បន្ន។
២១. រាជធានីចតុមុខ
សតវត្សទី១៥ រជ្ជកាលព្រះបាទបរមរាជាពញាយ៉ាត។
២២. រាជធានីស្រឡប់ពិជ័យព្រៃនគរ
ខេត្តកំពង់ចាម ដើមសតវត្សទី១៦ រជ្ជកាលស្តេចកន ឬព្រះបាទស្រីជេដ្ឋា ធិរាជរាមាធិបតី។
២៣. រាធានីលង្វែក
ខេត្តកំពង់ឆ្នាំង សតវត្សទី១៦ រជ្ជកាលព្រះបាទច័ន្ទរាជា ឬអង្គច័ន្ទទី១។ព្រះរាជាសម័យលង្វែក៖ ព្រះបាទចន្ទរាជា ដែលជាព្រះរាជាដំបូងគេ  និងជាស្ថាបនិកកសាងបន្ទាយលង្វែក – SPKTLIV
២៤. រាជធានីស្លាកែត
ខេត្តកណ្តាល សតវត្សទី១៧ រជ្ជកាលព្រះបាទស្រីសុរិយោពណ៌។
ចំណែកាឯលោក អាដេម៉ារ ឡឺគ្លែរ ថានៅវត្តកោះស្លា ខេត្តកំពត ឯណោះទេ។
២៥. រាជធានីល្វាឯម
ខេត្តកណ្តាល សតវត្សទី១៧ រជ្ជកាលព្រះបាទស្រីសុរិយោពណ៌។
២៦. រាជធានីឧដុង្គមានជ័យ
ខេត្តកណ្តាល នៅខាងជើងភ្នំព្រះរាជទ្រព្យ តែក្រោយមកនៅម្តុំវាំងចាស់ក្នុងខេត្ត កំពង់ស្ពឺ សតវត្សទី១៧រជ្ជកាលព្រះបាទជ័យជេដ្ឋាទី២ឆ្នាំ១៦១៨-១៦២៨ ព្រះអង្គដួង ព្រះនរោត្តម។
២៧. រាជធានីភ្នំពេញ
ក្នុងរជ្ជកាល ព្រះបាទនរោត្តម ក្នុងសតវត្សរ៍ទី ១៩ បន្ទាប់ពីរាជធានីឧដុង្គមក ត្រូវបានត្រឡប់មកសាងសង់ ជាលើកទី២ នៅរាជធានីភ្នំពេញក្នុងឆ្នាំ ១៨៦៥ ហើយឋិតឋេរមកដល់សព្វថ្ងៃ៕ក្រសួងព្រះបរមរាជវាំង សម្រេចផ្អាកការចូលទស្សនាព្រះបរមរាជវាំង  ចាប់ពីថ្ងៃនេះរហូតមានការជូនដំណឹងថ្មី ដើម្បីទប់ស្កាត់ជំងឺ Covid-19 - CSNDAILY