កាលពីម្សិលមិញព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូបានបញ្ចប់ជាស្ថាពរ ដោយប្រទេសចិនបានរបូតដំណែងលេខ​១ នៃតារាងមេដាយមាស ទៅអាមេរិកវិញ។No photo description available.

ប្រទេសចិនបានកាន់តារាងមេដាយមាស ចាប់តាំងពីពាក់កណ្តាលទីនៃព្រឹត្តិការណ៍អូឡាំពិក ក៏ប៉ុន្តែបែរជារបូតនៅថ្ងៃចុងក្រោយទៅវិញ។ សហរដ្ឋអាមេរិក បានជាប់លេខ១ ជាប្រទេសដណ្ដើមបានមេដាយច្រើនជាងគេសរុប ១១៣គ្រឿង ក្នុងនោះមេដាយមាស ៣៩, ប្រាក់ ៤១ និងសំរឹទ្ធ ៣៣ ខណៈចិន ឈរចំណាត់ថ្នាក់លេខ២ ដណ្ដើមបានមេដាយសរុប ៨៨គ្រឿង មានមេដាយមាស ៣៨, ប្រាក់ ៣២ និងសំរឹទ្ធ ១៨។No photo description available.

ដោយឡែកចំណាត់ថ្នាក់លេខ៣ គឺម្ចាស់ផ្ទះជប៉ុន ដែលដណ្ដើមមេដាយសរុប ៥៨គ្រឿង មានមេដាយមាស ២៧, ប្រាក់ ១៤ និងសំរឹទ្ធ ១៧៕