Privat Mbarga កំពុងនាំមុខ លើ តារាង Top Scorer នៃក្របខណ្ឌ Metfone Cambodian League រដូវកាល២០២១នេះ ដោយមាន ១១គ្រាប់ នាំមុខ ខ្សែប្រយុទ្ធអាស៊ីអឺរ៉ុបយូណាយធីត  Abbee Ndjoo មួយគ្រាប់។

May be an image of one or more people, people playing football and grass

មានអ្នកសាកសួររូបគេជាច្រើនលើក តើរូបគេអាចឈ្នះស្បែកជើងមាសជាលើកទី ៣ឬក៏អត់។ កីឡាករជនជាតិកាមេរូនឆ្លើយថា Privat  “៖ ឥឡូវហ្នឹងមានតែព្រះទេដែលដឹងរឿងហ្នឹង។ មានតែព្រះទេដឹងថា ខ្ញុំមានឱកាសឬអត់។ ខ្ញុំតែងតែខិតខំប្រឹងប្រែង មិនមែនរឿងបានស្បែកជើងមាសទេ គឺជួយក្រុមទាំងមូលតែម្ដង។ ពិតមែនហើយ អ្វីគ្រប់យ៉ាង គឺពិតជាលំបាក ហើយគ្មានអ្វីដែលបានមកស្រួលៗទេ។ យើងត្រូវតែមានទំនុកចិត្ត និងការខិតខំប្រឹងប្រែង។”May be an image of 4 people, people playing football and grass

គួរដឹងដែរថា Privat Mbarga ដណ្ដើមបានស្បែកជើងមាស Metfone Cambodian League ២លើកជាប់គ្នាក្នុងរដូវកាល២០១៩ និង២០២០។ រដូវកាលនេះ គេរកបាន១១គ្រាប់ហើយពីការប្រកួត១០លើកសម្រាប់ព្រះខ័នរាជស្វាយរៀង៕

ប្រភព: CNCC