លោក Komeil Ghasemi អតីតកីឡាករម្ចាស់មេដាយមាសអូឡាំពិកហ្គេម ដែលជាគ្រូបង្វឹកកីឡាចំបាប់ជនជាតិអ៊ីរ៉ង់ នឹងចាប់ផ្តើមបង្វឹកដល់ក្រុមកីឡាករ កីឡាការិនីជម្រើសជាតិចំបាប់កម្ពុជា រយៈពេល១ឆ្នាំតាមរយៈគម្រោងអភិវឌ្ឍកីឡារបស់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC)។May be an image of 5 people, people standing and indoor
គ្រូបង្វឹកកីឡាចំបាប់ជនជាតិអ៊ីរ៉ង់ បានមកដល់កម្ពុជាជាង២សប្តាហ៍មកហើយ ប៉ុន្តែលោកបានធ្វើចត្តាឡីស័ក១៤ថ្ងៃ តាមគោលការណ៍សុខាភិបាលកម្ពុជា។ បន្ទាប់ពីបញ្ចប់ការធ្វើចត្តាឡីស័ក២ថ្ងៃ គឺនៅថ្ងៃពុធ ទី៤ ខែមេសា ឆ្នាំ២០២១នេះ ទើបលោក Komeil Ghasemi ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅ នៅសណ្ឋាគារ រ៉ូយ៉ាល់ភ្នំពេញពីលោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា និងលោក ធិន វិចិត្រ អគ្គលេខាធិការសហព័ន្ធកីឡាចំបាប់កម្ពុជា៕Komeil Ghasemi - Wikipedia
ប្រភព: CAMBODIA SEA GAMES 2023