ក្រុមបាលទាត់អុីតាលីបានយកឈ្នះអង់គ្លេស ក្នុងវគ្គកាត់សេចក្តីពិន័យ ១១ម៉ែត្រ ក្លាយជាជើងឯក Euro ជាលើកទី ២ ក្នុងប្រវត្តិសាស្រ្ត។May be an image of 3 people

ក្នុងការប្រកួតនេះ ក្រុមទាំងពីរប្រកួតយ៉ាងតានតឹង ដោយ Luke Shaw សុតបើកការនាំមុខអោយតោកំណាចអង់គ្លេស នៅនាទីទី ២ មុនពេលដែល Bonucci រកគ្រាប់តាមស្មើមកវិញអោយអុីតាលីនៅពាក់កណ្តាលតង់ទី ២។ ទោះថែមម៉ោង ១៥នាទី ២ដង ក៏ក្រុមទាំងពីរនៅតែមិនអាចសុតបញ្ជូលទីគ្នាបាន ក៏ឈានដល់វគ្គកាត់សេចក្តី ១១ម៉ែត្រMay be an image of 3 people and people standing

វគ្គបេ៉ណាល់ទីអង់គ្លេសធ្វើមិនបានល្អនោះទេ ដោយសុតមិនចូលរហូតដល់ទៅ ៣គ្រាប់។ ជារួមអុីតាលីយកឈ្នះអង់គ្លេស ដោយបាល់ពិន័យ ១១ម៉ែត្រ ក្នុងលទ្ធផល ៣-២៕May be an image of one or more people, people playing football, ball and grass