ម្ចាស់ផ្ទះ ស៊ីហ្គេម វៀតណាម បានសម្រេចពន្យារស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១ទៅធ្វើនាឆ្នាំ២០២២ខាងមុខវិញ ដោយមិនអាចរៀបចំនៅចុងឆ្នាំ២០២១នេះ។ នេះ បើតាមការបញ្ជាក់របស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ក្រោយបញ្ចប់កិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ តាមប្រព័ន្ធអនឡាញ នៅរសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១។May be an image of 4 people and people standing
ឯកឧត្តម វ៉ាត់ ចំរើន បានជម្រាបជូនថា «លទ្ធផលនៃកិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ ដែលមានគណៈកម្មាធិការជាតិនៃបណ្តាប្រទេសនានាក្នុងអាស៊ីអាគ្នេយ៍ ថ្ងៃនេះ គឺថា គណៈអចិន្រ្តៃយ៍ស៊ីហ្គេម (SEA Games) ចំនួន១១ប្រទេស បានចូលរួមប្រជុំតាម Zoom បញ្ចប់នាម៉ោង៣រសៀល ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ ដោយមាន២ចំណុចសំខាន់ៗ រួមមាន៖ ១-SEA Games នៅវៀតណាមមិនរៀបចំ ឆ្នាំ២០២១ នេះទេ ដោយការឯកភាពជាឯកច្ឆ័ន។2021 Southeast Asian Games - Wikipedia ២-SEA Games នៅវៀតណាម ឯកភាពគ្នាចំនួន១០ប្រទេស រួមទាំងម្ចាស់ផ្ទះអូឡាំពិកវៀតណាម (ហ្វីលីពីនចំថ្ងៃបោះឆ្នោតសកល នាខែឧសភា) លើកទៅចុងខែមេសា ដល់ដើមខែឧសភា ឆ្នាំ២០២២ ប៉ុន្តែអូឡាំពិកវៀតណាមត្រូវស្នើសុំអនុម័ត និងកំណត់ថ្ងៃឲ្យបានច្បាស់លាស់ពីរដ្ឋាភិបាលរបស់ខ្លួន ក្នុងពេលឆាប់ៗនេះ»។Changes challenge Vietnam at 30th SEA Games
សូមរំឭកថា ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ បានធ្វើឲ្យម្ចាស់ផ្ទះ វៀតណាម ស្នើសុំដល់បណ្តាប្រទេសនានាក្នុងអាស៊ីអាគ្នេយ៍ជាច្រើនលើក ស្តីពីការពន្យាពេលពីឆ្នាំ២០២១ ទៅឆ្នាំ២០២២វិញ បន្ទាប់ពីកាលពីដំបូង ម្ចាស់ផ្ទះស៊ីហ្គេមលើកទី៣១មួយនេះបានស្នើសុំ១សេណារីយោផ្សេងទៀតថា ចង់ស្នើសុំធ្វើស៊ីហ្គេម នៅឆ្នាំ២០២៥ ឬឆ្នាំ២០២៧ ប៉ុន្តែម្ចាស់ផ្ទះ ស៊ីហ្គេម ទាំងពីរនេះមិនព្រមឡើយ៕
ប្រភព: CAMBODIA SEA GAMES 2023