រាជធានីភ្នំពេញ ៖ ក្រោយពីអាជ្ញាធររាជធានីភ្នំពេញ បញ្ជាឲ្យរុះរើផ្ទះបណ្ដែតទឹក និងបែត្រីចេញពីផ្ទៃទឹកទន្លេនៅភូមិសាស្រ្តរាជធានីភ្នំពេញ គេសង្កេតឃើញថា ផ្ទៃទឹកទន្លល្អ បានប្រែក្លាល្អស្អាត គ្មានសំរាមអណ្តែតទឹកដូចមុនឡើយ។

ប្រភពពីប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋានជាប់ដងទន្លេ បានឱ្យបញ្ជាក់ថា ផ្ទៃទឹកទន្លេ ប៉ុន្មានថ្ងៃនេះគឺល្អស្អាតគ្មានសំរាមអណ្តែតពេញផ្ទៃទឹកដូចមុនឡើយ ដែលគួរឲ្យខ្ពើមរអើមណាស់។ ជាក់ស្តែង នេះជារូបភាពនៅក្រោមស្ពានព្រះមុនីវង្សថ្មី និងចាស់តាមដងទន្លេបាសាក់ ខណ្ឌច្បារអំពៅរាជធានីភ្នំពេញ ពិតជាមិនឃើញមានសំរាម អណ្តែតតាមទឹកមែន ៕