រាជធានីភ្នំពេញ៖ បុរសមាឌធំមាំម្នាក់ ត្រូវកម្លាំងសមត្ថកិច្ចធ្វើការចាប់ខ្លួន នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ស្ថិតនៅក្រុមទី១០ ភូមិប៉ប្រកខាងត្បូង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ពាក់ព័ន្ធនឹងករណីលួចម៉ូតូ។

ជនរងគ្រោះឈ្មោះ គឹម រស្មី ភេទប្រុស អាយុ៤០ឆ្នាំ ជាមន្រ្តីសាលាខណ្ឌពោធិ៍សែនជ័យ ម្ចាស់ម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1CG -៤៧៤៨ ដែលជនសង្ស័យ បានលួច។ ចំណែកជនសង្ស័យមានឈ្មោះ នៅ ប៉ុន ភេទប្រុស អាយុ៤០ឆ្នាំ ស្នាក់នៅផ្ទះជួល
សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ ដកហូតវត្ថុតាង ដែកកែច្នៃចុងស្រួចសម្រាប់ឆ្កឹះសោម៉ូតូ។ បច្ចុប្បន្ន ជនល្មើសរួមទាំងវត្ថុតាង បញ្ជូនទៅផ្នែកជំនាញខណ្ឌ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធី៕