រាជធានីភ្នំពេញ ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានចេញសេចក្តីជូនដំណឹងដល់ បងប្អូនប្រជាពលរដ្ឋ រាជធានីភ្នំពេញ ដែលរស់នៅក្នុង សង្កាត់/ខណ្ឌ ខាងក្រោមនេះ សូមប្រុងប្រយ័ត្ន កុំធ្វេសប្រហែស និង សូមពាក់ម៉ាស់ រក្សាគម្លាត និងឧស្សាហ៍លាងដៃឲ្យបានខ្ជាប់ខ្ជួន ព្រោះករណីឆ្លងជំងឺកូវីដច្រើនណាស់។

ខណ្ឌដែលមានចំនួនអ្នកឆ្លងជំងឺកូវីដច្រើនរួមមាន៖ ខណ្ឌ ពោធិ៍សែនជ័យ (ចោមចៅ១, កាកាប១, ចោមចៅ២, ចោមចៅ៣) , ខណ្ឌមានជ័យ (ស្ទឹងមានជ័យ៣, បឹងទំពុន២, ស្ទឹងមានជ័យ២) , ខណ្ឌឫស្សីកែវ (ទួលសង្កែ១, ឫស្សីកែវ, គីឡូម៉ែត្រលេខ៦, ទួលសង្កែ២) , ខណ្ឌដង្កោ (ស្ពានថ្ម, ពងទឹក, ព្រែកកំពឹស, ដង្កោ, ជើងឯក) , ខណ្ឌសែនសុខ (គោកឃ្លាង, ទឹកថ្លា, អូរបែកក្អម) , ខណ្ឌជ្រោយចង្វារ (ព្រែកតាសេក, ព្រែកលៀប, ជ្រោយចង្វារ) , ខណ្ឌកំបូល (កន្ទោក, កំបូល) , ខណ្ឌដូនពេញ (ស្រះចក, វត្តភ្នំ) , ខណ្ឌទួលគោក (ទឹកល្អក់៣, ទឹកល្អក់១) និងខណ្ឌច្បារអំពៅ (ព្រែកប្រា, ក្បាលកោះ, ច្បារអំពៅទី២)។

សូមបងប្អូន យកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួន ប្រសិនបើ មានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬសង្ស័យ សូមប្រញាប់ទៅធ្វើតេស្ដ៕