យោងតាមការបង្ហោះចេញពីគណនីហ្វេសប៊ុកមួយឈ្មោះថា Zear Tong បានឲ្យដឹងមុននេះបន្តិចថា កុមារីម្នាក់ ដែលធ្លាប់ល្បីលើបណ្ដាញសង្គមឈ្មោះហៅ “អាហុងៗ” បានទទួលមរណៈភាពហើយ ។

យោងតាមគណនីហ្វេសប៊ុកដដែលបានបង្ហាញដែរថា “អាហុង” ស្លាប់ដោសារមូលហេតុតោងលើរថយន្តដឹកម៉ាស៊ីនភ្លើង ហើយលោតចុះក៏ត្រូវកន្ទុយរថយន្តកិនស្លាប់តែម្ដង ។

គួរឲ្យដឹងថា កុមារា ខាងលើនេះ ត្រូវបានអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកស្គាល់យ៉ាងច្បាស់ថា ជាក្មេងអនាថា និងត្រូវបានគេបោកប្រើប្រាស់ឲ្យដើរលួចទ្រព្យសម្បត្តិអ្នកដទៃទៀតផង ៕