រាជធានីភ្នំពេញ៖ សេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ៥៧៨នាក់ ដែលជាករណីឆ្លងក្នុងសហគមន៍ ក្នុងនោះមានកម្មករជាជាងសំណង់ ២៦នាក់ដែលបម្រើការងារនៅ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន បានឆ្លងជំងឺកូវីដ-១៩។
រដ្ឋបាលរាជធានីភ្នំពេញ បានអំពាវនាវដល់អ្នកដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកវិជ្ជមានជំងឺកូវីដ-១៩ទាំងនេះ ត្រូវរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងរួសរាន់យកសំណាកទៅពិនិត្យ នៅតាមទីតាំងដែលបានកំណត់ ហើយត្រូវដាក់ខ្លួនដាច់ដោយឡែកផងដែរ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលបន្តទៀត៕