ខេត្តត្បូងឃ្មុំ៖ នាយប់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ មានករណីភ្លៀងលាយឡំជាមួយខ្យល់កន្រ្ដាក់យ៉ាងខ្លាំង ដែលបណ្ដាលឲ្យភោគផលដំណាំផ្លែធូរេន របស់ពលរដ្ឋស្ថិតនៅក្នុងវត្តក្រសាំង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ រងការខូចខាតយ៉ាងដំណំ។

បើយោងតាមការបញ្ជាក់របស់ម្ចាស់ចម្ការធូរេននោះ បានសរសេរបញ្ជាក់នៅលើបណ្ដាញសង្គមហ្វេសប៊ុកថា៖ «យប់5-5-2021 ចំការទុរេនAជួបគ្រោះធម្មជាតិខ្សល់កន្រ្តាក់ប៉ះចំធ្វើអោយផ្លែទុរេនរុះធ្លាក់មកដីចំនួនជាង1 000ផ្លែ ជាង20ឆ្នាំទើបនិងប៉ះ6-5-2021»។

យ៉ាងណាមិញយោងតាមអ្នកនាំពាក្យក្រសួងធនធានទឹកនិងឧតុនិយម លោក ចាន់ យុត្ថា បានប្រាប់គេហទំព័រក្នុងស្រុកឲ្យដឹងនៅប៉ុន្មាននាទីមុននេះឲ្យដឹងដែរថា ខ្យល់ខ្លាំងនេះ វាបានបោកបក់មកលើប្រទេសវៀតណាម មុនពេលវាហោះចូលដីខ្មែរប៉ះពាល់រាជ ធានី ខេត្តមួយចំនួនក្នុងប្រទេសកម្ពុជា ពិសេសវាបោកបក់ខ្លាំងនៅខេត្តភាគខាងត្បូង មុនពេលចូលទៅតំបន់សមុទ្រ ៕