រាជធានីភ្នំពេញ៖ នៅថ្ងៃនេះវិធានការបិទខ្ទប់ភូមិសាស្រ្ដរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្ដកណ្ដាល នឹងត្រូវបិទបញ្ចប់ហើយ តែទោះបីជាយ៉ាងណាក្ដី ការធ្វើដំណើរឆ្លងកាត់ទៅខេត្តមួយចំនួន គឺនៅតែតម្រូវឱ្យធ្វើចត្តាឡីស័ក ១៤ថ្ងៃ ជាក់ស្ដែងគេឃើញមានអភិបាលខេត្តចំនួន២ បានបង្ហោះជាសាធារណៈអំពីវិធានការមួយនេះ គឺអភិបាលខេត្តត្បូងឃ្មុំ និង អភិបាលខេត្តព្រៃវែង។ អានខ្លឹមសារបង្ហោះ របស់អភិបាលខេត្តទាំង២៖

អភិបាលខេត្តត្បូងឃ្មុំ ឯកឧត្តម ជាម ច័ន្ទសោភ័ណ សូមជម្រាបជូនសាធារណជនបានជ្រាបថា “ពលរដ្ឋដែលមានបំណងត្រឡប់មកភូមិដ្ឋាន មកធ្វើការ ឬមកលេងសាច់ញាតិ ត្រូវធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ ជាកំហិត!!” នេះជាបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ នាថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១។ សូមបងប្អូនពលរដ្ឋមេត្តាជ្រាប និងជួយផ្សព្វផ្សាយបន្តផង។

ដោយឡែក អភិបាលខេត្តព្រៃវែង ឯកឧត្តម ជា សុមេធី សូមជម្រាបជូនដល់សាធារណជនបានជ្រាបថា “បងប្អូនដែលមានបំណងធ្វើដំណើរមកពីរាជធានី-ខេត្តផ្សេងៗ ចូលមកកាន់ខេត្តព្រៃវែង ដាច់ខាតត្រូវធ្វើចត្តាឡីស័ករយ:ពេល ១៤ថ្ងៃ”