ភ្នំពេញ៖ យោងតាមសេចក្តីប្រកាសរបស់ធនាគារអេស៊ីលីដា ភីអិលស៊ី បានឱ្យដឹងថា ចាប់ពីថ្ងៃនេះរហូតដល់ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ នេះ អតិថិជនរបស់ខ្លួន ដែលកំពុងតែប្រើការទូទាត់តាម អេស៊ីលីដាម៉ូបាល អេប និងរីករាយទទួលបានទឹកប្រាក់ត្រឡបប់វិញរហូតដល់ ៥០ដុល្លារ។

លោកស្រីសុខ សោភា នាយិកាប្រតិបត្តិជាន់ខ្ពស់ទីផ្សារនៃធនាគារអេស៊ីលីដា បានមានប្រសាសន៍ប្រាប់ សារព័ត៍មាន ខេ ប៊ី អិនថា៖ អេស៊ីលីដាម៉ូបាល ដែលជាអេបប្រកបដោយបច្ចេកវិទ្យាខ្ពស់ ច្នៃប្រឌិតដោយកូនខ្មែរ មានអតិថិជនគាំទ្រប្រើប្រាស់ជិត ២លាននាក់ នេះកំពុងផ្សព្វផ្សាយលើកទឹកចិត្តអតិថិជនរបស់ខ្លួនឲ្យទូទាត់តាមមធ្យោបាយ ឌីជីថល កាត់បន្ថយបាននូវការប្រើប្រាស់ សាច់ប្រាក់ ដែលអាច ជាប្រភពចម្លងជម្ងឺ កូវីត-19 ដោយធនាគារ ធ្វេីការផ្តល់ប្រាក់ជូនអតិថិជនរបស់ខ្លួនណាដែលប្រើប្រាស់កម្មវិធីនេះច្រើន។

លោកស្រី សុខ សោភា នាយិកាប្រតិបត្តិជាន់ខ្ពស់ទីផ្សារ បានមានប្រសាសន៍ថា ធនាគារ អេស៊ីលីដា ផ្តល់ប្រាក់ជូនអតិថិជនដែលធ្វើប្រតិបត្តិការអេស៊ីលីដាម៉ូបាលច្រើនប្រតិបតិ្តការ សម្រាប់អតិថិជនចំនួន៧០០នាក់ ដូចជា ៖ បញ្ចូលលុយទូរស័ព្ទ បង់វិក្កយបត្រ និង/ឬស្កេនទូទាត់តាមឃ្យូអរកូដ នឹងទទួលបានទឹកប្រាក់ត្រឡប់មកវិញពី ៣០-៥០ដុល្លារ ។ ដោយគិតយ៉ាងតិច ១ប្រតិបត្តិការក្នុង១ថ្ងៃ ឬ ≥៣០ប្រតិបត្តិការ ហើយមានទំហំទឹកប្រាក់ចាប់ពី ៤,០០០រៀល ឬ១ដុល្លារ ក្នុងប្រតិបត្តិការ (បូកសរុបបញ្ចូលគ្នា) នឹងទទួលបានទឹកប្រាក់៣០ដុល្លារ (សម្រាប់អតិថិជន៥០០នាក់ ដែលមានប្រតិបត្តិការច្រើនជាងគេ) និង ២ប្រតិបត្តិការក្នុង១ថ្ងៃ ឬ ≥៦០ ប្រតិបត្តិការ និងទទួលបានត្រឡប់មកវិញនូវទឹកប្រាក់ ៥០ដុល្លារ (សម្រាប់អតិថិជន២០០នាក់ ដែលមានប្រតិបត្តិការច្រើនជាងគេ)។

សូមបញ្ជាក់ថា ធនាគារនឹងបញ្ចូលប្រាក់ជូនអតិថិជនទាំង៧០០នាក់ នៅដើមខែមិថុនា ឆ្នាំ២០២១។