ក្រុមជម្រើសជាតិប្រទេសបារាំង បានទៅសួរសុខទុក្ខក្រុមម្ចាស់ផ្ទះបូស្នីក្នុងការប្រកួតជម្រុះ World Cup នៅក្នងតំបន់អឺរ៉ុប។ នៅក្នុងការប្រកួតនេះ ក្រុមភ្ញៀវបារាំងបានធ្វើការដាក់សម្ពាធយ៉ាងខ្លាំង ក៏ប៉ុន្តែធ្វើមិនបានសម្រេចនោះទេនៅក្នុងវគ្គទី ១។ លុះការប្រកួតឈានដល់វគ្គទី ២ នាទី ៦០ ទើបខ្សែប្រយុទ្ធក្រុម Barcelona កីឡាករ Griezmann រកគ្រាប់បាល់បាន។  គួរបញ្ចាក់ផងដែរនេះជាគ្រាប់ទី ៣៥របស់ Griezmann ដែលលេងអោយក្រុមជម្រើសជាតិបារាំង។

ជ័យជំនះ ១-០ នេះ គ្រប់គ្រាន់អោយបារាំងឈរលេខ ១ ក្នុងពូល D ដោយមាន ៧ពិន្ទុ ពីការប្រកួត៣លើក ពោលគឺឈ្នះ ២ និងស្មើ ១។ បារាំងស្ថិតនៅពូល D ជាមួយក្រុមអ៊ុយគ្រែន, បូស្នី, ហ្វាឡង់ និងកាហ្សាស្ថាន។

https://youtu.be/Ocz6PMoUfos