Karim Benzema ខ្សែប្រយុទ្ធស្រួចរបស់ Real Madrid បាត់បង់ឱកាសបង្ហាញខ្លួនអោយមាន់គកបារាំង តាំងពីខែ តុលា ឆ្នាំ២០១៥ មកម៉្លេះ។មូលហេតុដោយសារខ្សែប្រយុទ្ធវ័យ 33ឆ្នាំរូបនេះ ជាប់ពាក់ព័ន្ធនិងរឿងអាស្រូវផ្លូវភេទជាមួយអនីតិជន ដោយបែកធ្លាយ Video តាមរយៈមិត្តរួមក្រុម Valbuena និងរឿងរ៉ាវពាក់ព័ន្ធនៃការប្រកាន់ពូជសាសន៏ផងដែរដែលធ្វើអោយរូបគេខកខានលើកពាន FIFA World Cup ជាមួយបារាំងកាលពីឆ្នាំ ២០១៨។ គិតមកដល់បច្ចុប្បន្នទោះបី Benzema សាងស្នាដៃជាច្រើនដូចជាការឈ្នះពាននៅ Real Madrid ក៏មិនទាន់អាចអោយរូបគេវិលមកកាន់ជម្រើសជាតិវិញបានដែរ៕