មិត្តៗនារីគ្នាយើងគ្មានអ្វីសប្បាយចិត្តជាងឃើញផ្ទៃមុខខ្លួនឯងសម៉ត់ រលោងពិសេសភ្លឺមានសំណើមដូចមុខនារីកូរ៉េនោះ។ អ្នកខ្លះខំចំណាយលុយទិញគ្រឿងសម្អាងអស់យ៉ាងច្រើនតែក៏ពុំទទួលបានប្រសិទ្ធភាពដែរ។ ប៉ុន្ដែបើប្រើរូបមន្ដនេះវិញអស់លុយទិញហើយទទួលបានប្រសិទ្ធភាពខ្ពស់ទៀត។ នារីៗគួរតែអនុវត្តទៅទាល់សម័យកូវីដទំនេរនៅផ្ទះ ចប់កូវីដស្អាតហ្មង។ ត្រឹមតែគ្រឿងផ្សំក្នុងផ្ទះតែ ២-៣ មុខនេះ ក៏ស្អាតបានដោយជឿជាក់៖

១. ដំឡូងបារាំង + ទឹកដោះគោស្រស់
គ្រឿងផ្សំ៖ ដំឡូង ១ ផ្លែ និង ទឹកដោះគោស្រស់ ៥ ស្លាបព្រាកាហ្វេ
របៀបធ្វើ៖ ស្ងោរដំឡូងដែលចិតសំបកស្អាតរួច កិនអោយម៉ត់ជាមួយទឹកដោះគោស្រស់។
របៀបប្រើ៖ យកល្បាយដែលលាយរួចមកបំពោកលើមុខអោយសព្វ ហើយម៉ាស្សាថ្មមៗ ពី ១០ ទៅ ១៥ នាទីរួចលាយសម្អាតជាមួយទឹកស្អាត។

២. ដំឡូងបារាំង + ទឹកដោះគោស្រស់ + ទឹកឃ្មុំ
គ្រឿងផ្សំ៖ ដំឡូង ១ ផ្លែ ទឹកដោះគោស្រស់ ៥ ស្លាបព្រាកាហ្វេ ទឹកឃ្មុំ ១ ស្លាបព្រាកាហ្វេ
របៀបធ្វើ៖ ស្ងោរដំឡូងដែលចិតសំបកស្អាតរួច កិនអោយម៉ត់ជាមួយទឹកដោះគោស្រស់ និង ទឹកឃ្មុំ។
របៀបប្រើ៖ លាងសម្អាតមុខជាមួយនឹងទឹកក្ដៅឧណ្ឌៗ ជូតអោយស្ងួត យកល្បាយដែលលាយរួចមកបំពោកលើមុខអោយស្ដើង ទុកចោល ពី ១០ ទៅ ១៥ នាទីរួចលាយសម្អាតជាមួយទឹកស្អាត។

៣. ដំឡូងបារាំង + ទឹកដោះគោស្រស់ + វីតាមីន E
គ្រឿងផ្សំ៖ ដំឡូង ១ ផ្លែ ទឹកដោះគោស្រស់ ៥ ស្លាបព្រាកាហ្វេ វីតាមីន E ៣ គ្រាប់
របៀបធ្វើ៖ ស្ងោរដំឡូងដែលចិតសំបកស្អាតរួច កិនអោយម៉ត់ជាមួយទឹកដោះគោស្រស់ និង វីតាមីន E។
របៀបប្រើ៖ លាងសម្អាតមុខជាមួយនឹងទឹកក្ដៅឧណ្ឌៗ ជូតអោយស្ងួត យកល្បាយដែលលាយរួចមកបំពោកលើមុខហើយម៉ាស្សាថ្មមៗ ពី ១៥ ទៅ ២០ នាទីរួចលាយសម្អាតដោយទឹកស្អាត។

៥. ដំឡូងបារាំង + ទឹកដោះគោស្រស់ + ស៊ុត
គ្រឿងផ្សំ៖ ដំឡូង ១ ផ្លែ ទឹកដោះគោស្រស់ ៥ ស្លាបព្រាកាហ្វេ ប្រេងដូង ១ ស្លាបព្រាបកាហ្វេ
របៀបធ្វើ៖ ស្ងោរដំឡូងដែលចិតសំបកស្អាតរួច កិនអោយម៉ត់ជាមួយទឹកដោះគោស្រស់ និង ប្រេងដូង។
របៀបប្រើ៖ យកល្បាយដែលលាយរួចមកបំពោកលើមុខលាងសម្អាតមុខជាមួយនឹងទឹកក្ដៅឧណ្ឌៗ ពី ១៥ ទៅ ២០ នាទីរួចលាយសម្អាតដោយទឹកស្អាត។មិត្តនារីៗបើស្រឡាញ់រូបមន្ដមួយណាក៏អនុវត្តតាមរូបមន្ដនោះចុះស្អាតដូចគ្នា៕