ក្របខ័ណ្ឌ​​ UEFA Champion League បានធ្វើការចាប់ឆ្នោតរួចហើយនៅវគ្គ ៨ ក្រុមចុងក្រោយរដូវកាល ២០២០-២០២១។ ដោយក្រុមអធិរាជសរ Real Madrid ត្រូវប៉ះសត្រូវចាស់របស់ខ្លួនគឹហង្សក្រហម Liverpool ដែលខ្លួនបានយកឈ្នះ ៣-១ ក្នុងវគ្គផ្តាច់ព្រ័ត្រកាលពីឆ្នាំ ២០១៨។

ចំណែកម្ចាស់ជើងឯកចាស់ Bayern Munich ត្រូវជួបសត្រូវចាស់ដូចគ្នា គឺ PSG ដែល Bayern Munich បានយកឈ្នះ ១-០ កាលពីឆ្នាំមុន ក្លាយជាម្ចាស់ជើងឯក។ ដោយឡែកពីរគូទៀតតោខៀវ Chelsea ត្រូវជួប FC Porto និង មេឃខៀវ Manchester City ត្រូវប៉ះ Dortmund។