ក្រុមនៃលីគកំពូលអង់គ្លេស ទាំង Arsenal និង Spur សុទ្ធតែឈ្នះការប្រកួតជើងទី ១ នៃក្របខណ្ឌ UEFA Europa League លើកលែងតែ Man Utd។

ក្រុម Tottenham Hotspur បានយកឈ្នះក្រុម Dinamo Zagreb ២-០ ដោយពីរគ្រាប់នោះរកបានដោយខ្សែប្រយុទ្ធ Harry Kane ទាំងពីរ។ ចំណែកកាំភ្លើងធំ Arsenal បានទៅលុតក្រុម Olympiacos ដល់ក្នុងដី ក្នុងលទ្ធផល ៣-១៕ Odegaard និង Eleny សុតពីចម្ងាយដ៏អស្ចារ្យ និង Gabriel តែតបាល់បញ្ចូលទីបានមួយគ្រាប់ទៀត។

រីឯបិសាចក្រហម Manchester United បានត្រឹមតែស្មើ ១-១ ប៉ុណ្ណោះជាមួយ AC Milan។​ មួយគ្រាប់របស់បិសាចក្រហមរកបានដោយ Diallo និងខ្សែការពារ KJaer ជាអ្នករកគ្រាប់បាល់តាមស្មើអោយ AC Milan៕