ក្រុមហង្សក្រហម Liverpool ធ្វើមិនបានល្អនោះទេក្នុងក្របខ័ណ្ឌ Premier League ដោយភ្លាត់ចាញ់ច្រើននៅក្នុងទឹកដី Anfield។ ក៏ប៉ន្តែបើងៀកមកមើលក្នុងក្របខ័ណ្ឌ UEFA Champion League វិញ កាលពីជើងទីមួយក្រុមលោក Klopp បានយកឈ្នះក្នុងលទ្ធផល ២-០ ដូចគ្នានេះដែរនៅជើងទី ២ Liverpool នៅតែបន្តយកឈ្នះ Leipzig ២-០ ទៀត ដោយពីរគ្រាប់រកបានដោយ Salah នៅនាទី ៧០ និង Mane នៅនាទី ៧៤៕ សរុបទាំងពឺរជើង Liverpool បានយកឈ្នះ RB Leipzig ៤-០។

ជ័យជំនះនេះ បានជួយអោយហង្សក្រហមឈានទៅដល់វគ្គ ៨ក្រុមចុងក្រោយនៃក្របខ័ណ្ឌ UEFA Champion League៕