ខ្សែប្រយុទ្ធវ័យ ២០ឆ្នាំ បានធ្វើអោយអ្នកគាំទ្របាល់ទាត់ជុំវិញពិភពលោកមានការភ្ញាក់ផ្អើល ដោយរូបគេបានបំបែកកំណត់ត្រារបស់កំពូលខ្សែប្រយុទ្ធ Robert Lewandowski ក្នុងនាមជាកីឡាកររកគ្រាប់បាល់បាន ២០គ្រាប់ ដោយចំណាយពេលត្រឹមតែ ១៤ប្រកួតប៉ុណ្ណោះ។

Ronaldo ប្រើពេល ៥៦ប្រកួតទើបរកគ្រាប់បាល់បាន ២០គ្រាប់ ចំណែក Messi លឿនជា Ronaldo បន្តិចត្រឹម ៤០ប្រកួត និង  Lewandowski ចំណាយពេល ៣៦ប្រកួត។

គួរបញ្ជាក់ផងដែរ បច្ចុប្បន្ន Haaland កំពុងក្លាយជាខ្សែប្រយុទ្ធពូកែរកគ្រាប់ និងមុខស្រួចមួយនៅតំបន់អឺរ៉ុប និង អ្វីដែលពិសេសជាងនេះទៅទៀតគឺ រូបគេក៏ទើបតែក្លាយជាកីឡាករដែលសុតបាន ១០០ គ្រាប់ ត្រឹមអាយុ ២០ឆ្នាំ៕

ប្រភព: Goal