ក្រុមហង្សក្រហម Liverpool និង RB Leipzig ត្រូវទៅប៉ះគ្នាម្តងទៀតក្នុងជើងទី២ នៃក្របខ័ណ្ឌ UEFA Champion League វគ្គ ១៦ក្រុមចុងក្រោយ ជើងទី ២ ដែលការប្រកួតនេះមិនតម្រូវអោយលេងនៅទឹកដីនៃក្រុមទាំងពីរនោះទេ។ ដោយមានការរឹតបន្តឹងការធ្វើដំណើរពីប្រទេសអង់គ្លេស ទៅកាន់ប្រទេសដ៍ទៃនៅតំបន់អឺរ៉ុប ហេតុនេះទើបក្រុមទាំងពីរត្រូវលេងទឹកដីកណ្តាលនៅកីឡាដ្ឋាប Puskas Arena ក្នុងទីក្រុង Budapest ដោយកាលពីជើងទី ១ ក្រុមលោក Klopp ធ្វើបានយ៉ាងល្អដោយ យកឈ្នះរហូតទោដល់ ២-០ ឯណោះ។

ក្រុម​ Liverpool និងត្រូវអវត្តមានកីឡាករសំខាន់មួយចំនួនដូចជា: Firmino, Gomez, Matip, Henderson, Milnerនិង Van Djik។

ចំណែកក្រុមកំពុងតែឡើងជើងក្នុងលីគអាល្លឺម៉ង់ RB Leipzig វិញ ក៍ត្រូវអវត្តមានកីឡាករសំខាន់គឹខ្សែការពារស្លាបឆ្វេង Angelino និង ប្រយុទ្ធស្លាបស្តាំ Sabitzer ផងដែរ៕