ក្រុមមេឃខៀវ បានស្គាល់រសជាតិបរាជ័យលើដំបូង បន្ទាប់ពីរក្សាកំណត់ត្រាឈ្នះជាប់ៗគ្នាចំនួន២១ប្រកួត ដោយកាលពីយប់មិញការប្រកួតប្រចាំទីក្រុង Manchesterនេះ ប្រព្រឹត្តទៅនបានតែ ២នាទី ក្រុមបិសាចក្រហមក៍រកបានគ្រាប់នាំមុខមុន សម្រេចបានដោយកីឡាករ Bruno៕ការប្រកួតឈានដល់វគ្គទី២ លេងបានតែ ៥នាទី ពោលគឺនៅនាទីទី ៥០ ខ្សែការពារស្លាប ឆ្វេង Luke Shaw ក៍ស៊ុតបានគ្រាប់ទី២ អោយក្រុមលោក Ole៕ ទោះជាមេឃខៀវ Manchester City ខំប្រឹងដាក់សម្ពាធយ៉ាងណាក៍មិនអាចទម្លាញសំណាញ់ Manchester United បានដែរ៕
ជ័យជំនះនេះ ជួយអោយ Manchester United បន្តឈរលេខ ២ មាន ៥៤ពិន្ទ្ តាមពីក្រោយក្រុមលេខ ១ Manchester city ចំនួន ១១ពិន្ទុ៕