នៅក្នុងសប្តាហ៍នេះ នៃលីគកំពូលអាលឺម៉ង់ក្រុមយក្សទាំងពីរ គឺ Dortmund និង Bayern Munich និងត្រូវប៉ះគ្នាក្នុងជំនួប Klassiker៕ Bayern Munich កំពុងឈរកំពូលតារាងមាន ៥២ពិន្ទុ ដោយគម្លាតពីក្រុមលេខ ២ RB Leipzig តែ ២ពិន្ទុប៉ុណ្ណោះ ចំណែក Dortmund វិញមានតែ ៣៩ពិន្ទុ ដោយកំពុងឈរនិងលេខ ៥៕ក្នុងជំនួបដ៍កក្រើកលីគកំពូលអាល្លីម៉ង់នេះ ក្រុមភ្ញៀវ Dortmund នឹងអវត្តមានខ្សែប្រយុទ្ធ Jadon Sancho, Gio Reyna និង ខ្សែការពារឆ្វេង Raphael Guerreiro៕ ងាកមកមើលក្រុមម្ចាស់ផ្ទះ Bayern Munich វិញក៏មានបញ្ហាកីឡាកររបួសផងដែរក្នុងនោះរួមមានខ្សែប្រយុទ្ធស្លាបស្តាំ Douglas Costa, ការពារស្តាំ Pavardនិង ខ្សែបម្រើ Tolisso៕