ដោយលីគកំពូលកម្ពុជានឹងបើកនៅក្នុងសប្តាហ៍នេះ ក្លឹបជាច្រើនបានបញ្ចេញឯកសណ្ឋានថ្មីរបស់ពួកគេ ស្របគ្នានេះដែលក្រុមម្ចាស់ជើងឯកកាលពីរដូវកាលមុន បឹងកេត ក៏បានបញ្ចេញឯកសណ្ឋានថ្មីផងដែរ៕ ឯកសណ្ឋានថ្មីនេះបានធ្វើអោយមានការសរសើរ និងចាប់អារម្មណ័ចាខ្លាំងក៏ព្រោះថាបានលាយក្បាច់ផ្កាច័ន្ទដែលយកពីហូលខ្មែរផងដែរ៕

ប្រិយមិត្តណាដែលចង់ទិញឯកសណ្ឋានរដូវកាលថ្មីរបស់ក្លិបបាល់ទាត់បឹងកេត នឹងមានដាក់លក់ចាប់ពីម៉ោង ៣រសៀលថ្ងៃសុក្រ ទី៥ ខែមីនា ឆ្នាំ ២០២១នេះតទៅហើយ ដោយមួយឈុតតម្លៃ​ ១១២ ០០០ រៀល (២៨ដុល្លារ)

អាវ មួយ តម្លៃ ៨មុឺនរៀល (២០ដុល្លារ)

ខោ មួយ តម្លៃ ៣២០០០រៀល (៨ដុល្លារ)

អ្នកគាំទ្រទាំងអស់អាចមករកទិញបាននៅ Boeungket Store ក្នុងម៉ោងធ្វើការដោយចូលរួមអនុវត្តវិធានការណ៍សុខភាពតាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយពាក់ម៉ាស់ និងរក្សាគម្លាត៕

ស្វែងយល់ពីឯកសណ្ឋានថ្មីរបស់ក្លឹប បឹងកេត

រូបភាព: បឹងកេត