អ្នកចាំទីដៃទី១ របស់ក្លឹបតោខៀវ Chelsea បានជួយបប្រទះរឿងលំបាកជាច្រើនមុននិងជោគជ័យដល់សព្វថ្ងៃនេះ៕ អ្នកចាំទី Édouard Mendy ពេលមកដល់ Chelsea គាត់ធ្លាប់បានរៀបរាប់ទុក្ខលំបាកជាច្រើនដែលខ្លួនធ្លាប់បានជួប ដោយបានលើកឡើងថា: “កាលអាយុ២២ឆ្នាំកុងត្រារបស់ខ្ញុំ​ជាមួយក្លឹប AS Cherbourg បាន​ផុត​ហើយ៕ ភ្នាក់ងាររបស់ខ្ញុំបាននិយាយ​ថា ​ខ្ញុំទទួលបាន​សំណើទៅ​ចូលរួម​ជាមួយក្លឹបផ្សេង​ទៀត៕ ក្រោយ​មក​! ខ្ញុំព្យាយាមទាក់ទង​គាត់​តែ​គ្មាន​ការ​ឆ្លើយតប៕ ខ្ញុំ​មិន​បាន​ទទួល​ព័ត៌មាន​អំពី​ដំណឹងក្លឹប​ថ្មី​អ្វី​នោះ​ទេ ក្រៅ​ពី​សារ​ជូនពរឲ្យ​មាន​សំណាង​ល្អ​នៅ​ពេល​អនាគត៕”

“ខ្ញុំគ្មាន​ការងារ​ធ្វើ​ទេ ហើយ​ក៏គ្មានក្លឹប​លេង​ដែរ៕ ខ្ញុំបាន​សម្រេច​ចិត្ត​ឈប់​លេង​បាល់ ប៉ុន្តែ​ដោយ​សារ​ជ្រោមជ្រែងលើក​ទឹក​ចិត្ត​ពីឪពុកម្ដាយនិង ​ក្រុមគ្រួសារ​ ខ្ញុំ​បាន​សម្រេច​ចិត្ត​ព្យាយាមម្ដង​ទៀត៕ ខ្ញុំចូលរួម​ជាមួយក្លិប Le Havre ហើយ​ខ្ញុំលេង​ដោយ​មិន​ទទួលបាន​ប្រាក់​ឈ្នួល​អស់​មួយឆ្នាំ៕ បន្ទាប់មកខ្ញុំត្រូវបាន​គេជ្រើសរើសជាអ្នក​ចាំ​ទី​ដៃ​ទី​៣​នៅ​Marseille”៕ 
ក៏បន្តែបច្ចប្បន្ន Mendy ក្លាយជាអ្នកចាំទីដៃទី ១ នៅក្រុម Chelsea ដោយបានផ្ទេរមកពីក្រុម Rennes នៅដើមរដូវកាលនេះ៕