Barcelona ធ្វើមិនបានល្អនោះទេ កាលពីជើងទី១ ដោយភ្លាត់ចាញ់ Sevilla ២-០ ៕ ងាកមកកាន់ទឹកដី Barcelona វិញ ក្រុមយក្សអេស៉្បាញុមួយនេះ ធ្វើបានយ៉ាងល្អ ដោយការប្រកួតព្រឹត្តទៅបានតែ ១២នាទី ខ្សែប្រយុទ្ធ Dembele រកបានមួយគ្រាប់មុន៕ ឈានដល់វគ្គទី២ ការប្រកួតជិតបញ្ចប់ទៅហើយ ពោលគឺនាទី ៩០+៤ ខ្សែការពារ Pique បានរកគ្រាប់បាល់តាមស្មើ ២-២៕

ការប្រកួតឈានដល់ការបន្ថែមម៉ោង ១៥នាទី ២ដង ខ្សែប្រយុទ្ធ Braithwaite បានតែតបាល់បញ្ចូលទីរកគ្រាប់បានជ័យជំនះ៕ លទ្ធផល ៣-០ នេះ  បានជួយអោយ Barcelona វាយបកឈ្នះ Sevilla ទាំងពីរជើង ៣-២ ឡើងទៅដល់វគ្គផ្តាច់ព្រ័ត្រ Copa Del Rey៕

គួរបញ្ជាក់ផងដែរ ៧ឆ្នាំចុងក្រោយនេះ Barcelona ឡើងទៅដល់វគ្គផ្តាច់ព្រ័ត្រ Copa Del Rey ៦លើកទៅហើយ៕