រាជធានីភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១ បានចេញសេចក្តីប្រកាសព័ត៌មានថា ក្រសួងពាណិជ្ជកម្មកម្ពុជាបាន​ឈានដល់ការបញ្ចប់ការចរចាកិច្ចព្រមពៀងពាណិជ្ជកម្មសេរីជាមួយនឹងប្រទេសកូរ៉េខាងត្បូង។

នៅក្នុងកិច្ចព្រមព្រៀងនេះ នឹងជួយលើកកម្ពស់ដល់ការនាំចេញរបស់កម្ពុជា ទៅកាន់សាធារណរដ្ឋកូរ៉េ សម្រាប់ទំនិញ​ធ្លាប់នាំចេញ នាពេលកន្លងមក រួមមាន ផលិតផល កសិកម្ម សម្លៀកបំពាក់ ​វាយនភណ្ឌ ស្បែកជើង កាបូប គ្រឿងបន្លាស់ ឧបករណ៍អេឡិចត្រូនិក និងកៅស៊ូ …ជាដើម។

ប្រទេសកម្ពុជា និងកូរ៉េខាងត្បូង នឹងអនុវត្តនីតិវិធីក្នុងស្រុក សម្រាប់ចុះហត្ថលេខា លើកិច្ចព្រមព្រៀងទ្វេភាគីនេះ ​គ្រោងនឹងប្រព្រឹត្តទៅ នៅពាក់កណ្តាល ឆ្នាំ២០២១ខាងមុខ​៕

សូមអានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖