រាជធានីភ្នំពេញ៖ ប្រិយមិត្តប្រាកដជាបានជ្រាបពីកិត្តិនាម លោកឧញ៉ា ឌួង ឆាយ ដែលត្រូវបានគេស្គាល់ថាជាឧញ៉ា ចិត្តធម៌ តែងតែមានចិត្តសន្ដោសប្រណីចំពោះអ្នកក្រ ជាពិសេសគឺលោកតែងតែផ្ដល់ដំបូន្មានល្អៗជានិច្ចដល់បងប្អូនពលរដ្ឋខ្មែរពាក់ព័ន្ធជាមួយ នឹងការរស់នៅប្រចាំថ្ងៃ។

យា៉ងណាមិញកាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១ លោកឧញ៉ា ឌួង ឆាយ បានបង្ហោះសារមួយដែលលោកបានរៀបរាប់ពីវិថីជីវិតលើមុខជំនួញ ដោយលោកទទួលបានជោគជ័យជាផ្លែផ្កាដូចសព្វថ្ងៃនេះ នៅក្នុងសារនោះលោកបាននិយាយថា៖«2021 ចាប់ផ្តើមសារជាថ្មីពីចំនុច 0 ក្នុងរយៈពេល 10 ឆ្នាំយុវជនម្នាក់នេះ គ្មានបទពិសោធន៍ គ្មានបណ្តាញទំនាក់ទំនង គ្មានក្រុមការងារ គ្មានអ្នកវិនិយោគ គ្មានមិត្តភ័ក្តគាំទ្រ គ្មានពូមីងបងប្អូនគាំទ្រ ខ្ញុំអាចបង្កើតអាណាចក្រជំនួញបានយ៉ាងច្រើន ចុះទំរាំពេលនេះខ្ញុំមានបទពិសោធន៍ទាំងមុខជំនួញ និងជីវិតគ្រប់គ្រាន់។ សូមអរគុណអ្នកម៉ាក់ ប្អូនៗ ញាតិមិត្តជិតឆ្ងាយ ពូមីងបងប្អូនទាំងអស់គ្នាដែលបានផ្តល់ការលើកទឹកចិត្ត និងកំលាំងចិត្តដល់ខ្ញុំ។ ខ្ញុំសន្យានឹងធ្វើអោយបានល្អជាងមុនទៅទៀត មិនអោយពូមីងបងប្អូនអស់សង្ឃឹមចំពោះខ្ញុំឡើយណាបាទ» ៕