ខេត្តព្រះសីហនុ៖​ រូបភាពពីកាមេរ៉ាសុវត្ថិភាព រថយន្តធំមួយគ្រឿងបុកម៉ូតូ ហើយបើករត់គេច បណ្តាលឲ្យក្មេងប្រុសអាយុ១០ឆ្នាំម្នាក់ស្លាប់ និងបងស្រីអាយុ១៥ឆ្នាំម្នាក់ទៀតរងរបួស កាលពីថ្ងៃ០១កុម្ភៈម្សិលមិញ នៅផ្លូវជាតិលេខ៤ ឃ្លាំងលើ សង្កាត់លេខ១ក្រុងព្រះសីហនុ ។

សូមបញ្ជាក់ថា នៅវេលាម៉ោង១៥និង៣០នាទីរសៀល ថ្ងៃទី០១ ខែកុម្ភៈ​ ឆ្នាំ២០២១ លើផ្លូវ ជាតិលេខ៤​ ត្រង់ចំណុច មុខស្ថាននីយ៍ប្រេងPTT ភូមិ២ សង្កាត់លេខ១ ក្រុងព្រះសីហនុ​ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង បង្កដោយ រថយន្ត ០១គ្រឿង (មិនទាន់ស្គាល់ម៉ាក) មានទិសដៅចេញពីក្រុងព្រះសីហនុ បានបុកប៉ះម៉ូត ០១គ្រឿង​ម៉ាក SIRUIS ពណ៌ ខ្មៅ គ្មានផ្លាកលេខ អ្នកបើកបរ​ឈ្មោះ ឈិក ស្រីពេជ្រ ភេទស្រី អាយុ ១៥ឆ្នាំ រួមដំណើរដោយប្អូនប្រុសម្នាក់ឈ្មោះ ឈិក សូរិយា អាយុ ១១ឆ្នាំ ស្នាក់នៅបច្ចុប្បន្ន ភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ មានទិសដៅ ស្របគ្នា បណ្ដាលឲ្យ៖

១.,ក្មេងប្រុសឈ្មោះ ឈិក សូរិយា អ្នករួមដំណើរលើម៉ូតូ ស្លាប់នៅនឹងកន្លែងកើតហេតុ សាកសពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីយ៍ ២, ឈ្មោះ ឈិក ស្រីពេជ្រ ភេទស្រី អ្នកបើកបរម៉ូតូ រងរបួសស្រាល ។​

ក្រោយពេលកើតហេតុរថយន្ត បានបើកបន្តទៅមុខគេចបាត់ពីកន្លែងកើត សមត្ថកិច្ច​កំពុងស្រាវជ្រាវរកបន្ត ៕
សូមប្រិយមិត្តអញ្ជើញទស្សនាវីដេអូ ដូចខាងក្រោម៖