ភ្នំពេញ៖ បុគ្គលិកក្រុមហ៊ុនឆ្នោតឡូតឺរី យកលុយក្រុមហ៊ុនចំនួន១២០.០០០.០០០រៀលទៅចាយអស់ត្រូវសមត្តកិច្ចឃាត់ខ្លួន កាលពីវេលាម៉ោង១៥ និង០០នាទីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ នៅចំណុចក្នុងក្រុមហ៊ុនឆ្នោតឡូតឺរី ផ្លូវបេតុង ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ជនសង្ស័យឈ្មោះ យាង រស្មី ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុនឆ្នោតឡូតឺរី ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ ចំណែកជនរងគ្រោះ ឈ្មោះ ហុង បូរ៉ា ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុនឆ្នោតឡុតឺរី ។

ជនសង្ស័យឈ្មោះ យាង រស្មី បានដកយកលុយក្រុមហ៊ុនចំនួន១២០.០០០.០០០រៀល ទៅចាយវាយគ្មានការអនុញ្ញាតពីជនរងគ្រោះ ។ជនសង្ស័យ ត្រូវសមត្ថកិច្ចឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការតាមនីតិវិធី ៕